ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។
ដានីយ៉ែល 6:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយស្ដេចក៏ប្រថាប់ត្រាព្រះទម្រង់ និងចិញ្ចៀនត្រារបស់ពួកសេនាបតីស្ដេច ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ។ ព្រះគម្ពីរខ្មែរសាកល គេយកថ្មមួយមកដាក់លើមាត់រូងនោះ ហើយស្ដេចក៏ប្រថាប់ត្រាលើវាដោយព្រះទម្រង់របស់ទ្រង់ និងដោយចិញ្ចៀនត្រារបស់ពួកនាម៉ឺនទ្រង់ ដើម្បីកុំឲ្យដំណើរទាក់ទងនឹងដានីយ៉ែលត្រូវបានផ្លាស់ប្ដូរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយព្រះមហាក្សត្រប្រថាប់ត្រាព្រះទម្រង់លើថ្មនោះ ពួកមន្ត្រីរបស់ស្ដេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះលោកដានីយ៉ែលបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកថ្ម១មកបិទសន្ធប់មាត់រូង ស្តេចទ្រង់ក៏ប្រថាប់ត្រាព្រះទំរង់ ហើយនឹងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផង ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ អាល់គីតាប គេយកផ្ទាំងថ្មមួយផ្ទាំងមកសន្ធប់មាត់រូង ហើយស្តេចប្រថាប់ត្រាទំរង់លើថ្មនោះ ពួកមន្ត្រីរបស់ស្ដេចក៏បោះត្រាចិញ្ចៀនរបស់គេលើថ្មនោះដែរ។ ដូច្នេះ គ្មាននរណាអាចសង្គ្រោះដានីយ៉ែលបានឡើយ។ |
ព្រះអង្គនឹងប្រោសឲ្យអ្នករួច ពីសេចក្ដីវេទនាប្រាំមួយមុខ អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់ នឹងមិនមកពាល់ប៉ះអ្នកឡើយ។
ព្រះបាទសេដេគាមានរាជឱង្ការតបថា៖ «មើល៍! វានៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វីទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ»។
គេបានកាត់ជីវិតខ្ញុំចេញ ដោយដាក់គុកងងឹត ហើយបានទាំងដាក់ថ្មសន្ធប់ពីលើខ្ញុំផង
ពេលចាប់លោកពេត្រុសបានហើយ ស្ដេចក៏យកលោកទៅដាក់គុក ហើយប្រគល់ឲ្យទាហានបួនក្រុមយាមលោក ដោយមានបំណងនាំលោកមកដាក់នៅមុខប្រជាជន ក្រោយថ្ងៃបុណ្យរំលង។
រួចបោះវាទៅក្នុងជង្ហុកធំ ទាំងចាក់សោ ហើយបិទត្រាពីលើ ដើម្បីកុំឲ្យវានាំជាតិសាសន៍នានាឲ្យវង្វេងទៀត រហូតដល់ផុតពីមួយពាន់ឆ្នាំនោះទៅ។ ក្រោយមក ត្រូវតែដោះលែងវាមួយរយៈពេលខ្លី។