ព្រះអង្គបានដាំគេ គេចាក់ឫសចុះ ហើយក៏ធំឡើង គេកើតផល គេយកព្រះអង្គមកផ្ទាល់នៅមាត់ តែឲ្យព្រះអង្គនៅឆ្ងាយពីចិត្តគេវិញ។
ដានីយ៉ែល 4:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និមិត្តដែលយើងឃើញក្នុងគំនិតនៅលើដំណេក គឺយើងឃើញដូច្នេះ មានដើមឈើមួយមានកម្ពស់យ៉ាងក្រៃលែង នៅកណ្ដាលផែនដី ព្រះគម្ពីរខ្មែរសាកល និមិត្តនៅក្នុងក្បាលរបស់យើងនៅលើគ្រែនោះ គឺដូច្នេះ: យើងបានមើល នោះមើល៍! មានដើមឈើមួយនៅកណ្ដាលផែនដី ហើយកម្ពស់វាខ្ពស់ក្រៃលែង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលផ្ទំ យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖ នៅកណ្ដាលផែនដី មានដើមឈើមួយដើមយ៉ាងខ្ពស់អស្ចារ្យ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯការជាក់ស្តែងដែលយើងឃើញក្នុងខួរនៅលើដំណេក នោះគឺយើងឃើញថា មានដើមឈើ១មានកំពស់យ៉ាងក្រៃលែងនៅកណ្តាលផែនដី អាល់គីតាប នៅពេលសម្រាន្ត យើងសុបិនឃើញនិមិត្តហេតុដ៏អស្ចារ្យដូចតទៅ៖ នៅកណ្ដាលផែនដី មានដើមឈើមួយដើម យ៉ាងខ្ពស់អស្ចារ្យ |
ព្រះអង្គបានដាំគេ គេចាក់ឫសចុះ ហើយក៏ធំឡើង គេកើតផល គេយកព្រះអង្គមកផ្ទាល់នៅមាត់ តែឲ្យព្រះអង្គនៅឆ្ងាយពីចិត្តគេវិញ។
យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។
ពេលនោះ ខ្ញុំឮអ្នកបរិសុទ្ធម្នាក់កំពុងតែនិយាយ ហើយមានអ្នកបរិសុទ្ធម្នាក់ទៀត សួរទៅអ្នកដែលនិយាយនោះថា៖ «តើនិមិត្តអំពីការថ្វាយតង្វាយដុតប្រចាំថ្ងៃ អំពើរំលងដែលធ្វើឲ្យខូចបង់ ការប្រគល់ទីបរិសុទ្ធ និងពួកពលបរិវារឲ្យស្នែងនោះជាន់ឈ្លី នៅរហូតដល់ពេលណា?»។