រួចសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជន ដែលបរិភោគអាហាររបស់ស្តេច ហើយសូមលោកប្រព្រឹត្តនឹងយើងខ្ញុំ តាមការដែលលោកយល់ឃើញចុះ»។
ដានីយ៉ែល 1:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកក៏ស្តាប់តាមអ្នកទាំងនោះក្នុងរឿងនេះ ហើយល្បងលមើលយុវជនទាំងបួនរូប រយៈពេលដប់ថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល លោកក៏ស្ដាប់តាមពួកគេក្នុងរឿងនេះ ហើយសាកល្បងពួកគេដប់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ អាល់គីតាប គាត់ក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ |
រួចសូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជន ដែលបរិភោគអាហាររបស់ស្តេច ហើយសូមលោកប្រព្រឹត្តនឹងយើងខ្ញុំ តាមការដែលលោកយល់ឃើញចុះ»។
លុះដប់ថ្ងៃកន្លងផុតទៅ មុខរបស់គេស្រស់ល្អជាង ហើយមានសាច់ថ្លាជាងពួកយុវជន ដែលបរិភោគអាហាររបស់ស្តេចទៅទៀត។
កុំខ្លាចការដែលអ្នកត្រូវរងទុក្ខវេទនានោះឡើយ មើល៍! អារក្សវាបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីនឹងល្បងល ហើយអ្នកនឹងត្រូវវេទនាអស់ដប់ថ្ងៃ។ ចូរមានចិត្តស្មោះត្រង់រហូតដល់ស្លាប់ចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។