ជនគណនា 9:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានអ្នកខ្លះដែលត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហើយគេមិនអាចប្រារព្ធពិធីបុណ្យរំលងនៅថ្ងៃនោះបាន។ គេចូលទៅជួបលោកម៉ូសេ និងលោកអើរ៉ុននៅថ្ងៃនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យចម្លងឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបលោកម៉ូសេ និងលោកអើរ៉ុន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯមនុស្សខ្លះ គេមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ បានជាគេធ្វើបុណ្យរំលងនៅថ្ងៃនោះមិនបាន គេក៏មកឯម៉ូសេ នឹងអើរ៉ុន នៅថ្ងៃនោះ អាល់គីតាប ពេលនោះ មានអ្នកខ្លះត្រូវសៅហ្មង ព្រោះបានប៉ះពាល់សាកសព ហើយមិនអាចចូលរួមប្រារព្ធពិធីបុណ្យរំលងបានឡើយ។ នៅថ្ងៃដដែលនោះ ពួកគេទៅជួបម៉ូសា និងហារូន |
ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ
អ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯរឿងរ៉ាវណាពិបាកៗ គេយកមកដល់លោកម៉ូសេ តែអស់ទាំងរឿងរ៉ាវណាតូចតាច គេកាត់ក្ដីដោយខ្លួនគេ។
ក៏មិនត្រូវចូលទៅជិតខ្មោចស្លាប់ណាដែរ ឬនាំឲ្យខ្លួនសៅហ្មង ដោយព្រោះឪពុក ឬម្តាយខ្លួនឡើយ
កូនរបស់ស្ត្រីសាសន៍អ៊ីស្រាអែលនោះក៏ប្រមាថដល់ព្រះនាមនៃព្រះ ព្រមទាំងជេរប្រទេចផង ដូច្នេះ គេនាំមកឯលោកម៉ូសេ។ ម្តាយរបស់អ្នកនោះ ឈ្មោះសឡូមិត ជាកូនឌីបរី ក្នុងកុលសម្ព័ន្ធដាន់។
អស់អ្នកដែលឃើញបុរសនោះកំពុងរើសឧស ក៏នាំគាត់មកជួបលោកម៉ូសេ អើរ៉ុន និងក្រុមជំនុំទាំងមូល។
អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។
កាលណាមនុស្សម្នាក់ស្លាប់នៅក្នុងជំរំ នោះមានច្បាប់ដូច្នេះ គឺអស់អ្នកណាដែលចូលទៅក្នុងជំរំនោះ និងអស់ដែលស្ថិតនៅក្នុងជំរំនោះ នឹងត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ
អ្នកណាប៉ះពាល់មនុស្សដែលត្រូវបានគេសម្លាប់ដោយដាវនៅទីវាល ឬមនុស្សដែលស្លាប់តាមធម្មតា ឬឆ្អឹងខ្មោច ឬផ្នូរក្តី អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។
បន្ទាប់មក ត្រូវឲ្យមនុស្សស្អាតម្នាក់យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើជំរំ លើប្រដាប់ប្រដាទាំងប៉ុន្មាន លើមនុស្សដែលនៅក្នុងជំរំ និងលើអ្នកដែលបានប៉ះពាល់ឆ្អឹងខ្មោច មនុស្សស្លាប់ដោយដាវ សាកសពធម្មតា ឬបានប៉ះពាល់ផ្នូរ។
ពួកនាងបានឈរនៅចំពោះមុខលោកម៉ូសេ សង្ឃអេលាសារ ពួកអ្នកដឹកនាំ និងក្រុមជំនុំទាំងអស់ នៅទ្វារចូលត្រសាលជំនុំ ហើយពួកនាងពោលថា៖
«ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ
ហើយជម្រាបថា៖ «យើងខ្ញុំត្រូវសៅហ្មងដោយបានប៉ះពាល់សាកសព ហេតុអ្វីបានជាឃាត់មិនឲ្យយើងខ្ញុំយកតង្វាយមកថ្វាយព្រះយេហូវ៉ា នៅវេលាដែលបានកំណត់ជាមួយកូនចៅអ៊ីស្រាអែលឯទៀតៗដូច្នេះ?»
បន្ទាប់មក គេនាំព្រះយេស៊ូវពីដំណាក់លោកកៃផា ទៅឯបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះព្រលឹមស្រាងហើយ គេមិនបានចូលទៅក្នុងបន្ទាយនោះទេ ក្រែងគេត្រូវសៅហ្មង ហើយមិនអាចបរិភោគបុណ្យរំលងបាន ។