ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 9:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ គឺ​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​រំលង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​ចម្លង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​ចំពូក

សូមមើលជំពូក

អាល់គីតាប

គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ព្រឹក ហើយ​ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។ គេ​ត្រូវ​ប្រព្រឹត្ត​តាម​ហ៊ូកុំ​ទាំង​អស់​ដែល​មាន​ចែង​ទុក​អំពី​បុណ្យ​រំលង។

សូមមើលជំពូក



ជន‌គណនា 9:12
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​ឡើយ


ត្រូវ​បរិ‌ភោគ​នៅ​ក្នុង​ផ្ទះតែ​មួយ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ។


គេ​ត្រូវ​អាំង​សាច់​បរិ‌ភោគ​ជា‌មួយ​នំបុ័ង​ឥត​ដំបែ និង​បន្លែ​ល្វីង​នៅ​យប់​នោះ។


ដ្បិ​តគ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​ធ្វើ​ដំណើរ នោះ​នៅ​វេលា​ថ្ងៃ តែង​មាន​ពពក​របស់​ព្រះ‌យេហូវ៉ា​ស្ថិត​នៅ​លើ​រោង​ឧបោ‌សថ ហើយ​នៅ​វេលា​យប់ មាន​ភ្លើង​នៅ​ក្នុង​ពពក ពួក​វង្ស​អ៊ី‌ស្រា‌អែល​សុទ្ធ​តែ​បាន​ឃើញ​ទាំង​អស់​គ្នា។:៚


នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ នៅ​ពេល​ថ្ងៃ​លិច អ្នក​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ នៅ​វេលា​ដែល​បាន​កំណត់។ អ្នក​ត្រូវ​ធ្វើ​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​នេះ»។


ហេតុ‌ការណ៍​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សម្រេច ដែល​ថា «គ្មាន​ឆ្អឹង​ណា​មួយ​របស់​ព្រះ‌អង្គ​ត្រូវ​បាក់​ឡើយ» ។