កាលពួកអ្នកដែលសែងហិបរបស់ព្រះយេហូវ៉ាដើរទៅបានប្រាំមួយជំហាន ទ្រង់ថ្វាយគោឈ្មោលមួយ និងកូនគោមួយយ៉ាងធាត់។
ជនគណនា 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកមិនបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះគេមានភារកិច្ចលីសែងវត្ថុដ៏បរិសុទ្ធនៅលើស្មា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។ អាល់គីតាប គាត់ពុំបានឲ្យទៅកូនចៅកេហាត់ទេ ព្រោះពួកគេមានភារកិច្ចលើគ្រឿងសក្ការៈផ្សេងៗ ដែលត្រូវតែលីសែង។ |
កាលពួកអ្នកដែលសែងហិបរបស់ព្រះយេហូវ៉ាដើរទៅបានប្រាំមួយជំហាន ទ្រង់ថ្វាយគោឈ្មោលមួយ និងកូនគោមួយយ៉ាងធាត់។
គេដាក់ហិបរបស់ព្រះលើរទេះថ្មី ដឹកចេញពីផ្ទះអ័ប៊ីណាដាប់ ដែលនៅលើភ្នំ។ អ៊ុសា និងអ័ហ៊ីយ៉ូរជាកូនអ័ប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
នៅពេលគេបានទៅដល់លានស្រូវរបស់ណាកុន អ៊ុសាបានលូកដៃទៅចាប់ទប់ហិបរបស់ព្រះ ដោយព្រោះគោកញ្ជ្រោលធ្វើឲ្យហិបនោះចង់ធ្លាក់។
ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។
ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។
ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សម្រាប់ការងារនៃរោងនោះទៀតឡើយ»។
ការទទួលខុសត្រូវរបស់គេ គឺហិបនៃសេចក្ដីសញ្ញា តុ ជើងចង្កៀង អាសនា និងប្រដាប់ប្រដាសម្រាប់ទីបរិសុទ្ធដែលពួកសង្ឃប្រើប្រាស់ វាំងនន គឺរបស់ទាំងអស់ដែលបម្រើឲ្យកិច្ចការនេះ។