ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 7:62 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កូន​ចាន​មាស​១​ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក មាន​ពែង​មាស​មួយ​ទម្ងន់​បី​តម្លឹង ដែល​មាន​គ្រឿង​ក្រអូប​ពេញ

សូមមើលជំពូក



ជន‌គណនា 7:62
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជ‌ពង្ស​របស់​អ្នក​នោះនឹង​ខ្លាំង​ពូកែ​នៅ​ក្នុង​ស្រុក ជំនាន់​មនុស្ស​ទៀង​ត្រង់​នឹង​បាន​ពរ។


គេ​នឹង​ដាក់​ពួក​បង‌ប្អូន​អ្នក​រាល់​គ្នា​ទាំង​ប៉ុន្មាន ជិះលើ​សេះ រទេះ អង្រឹង​ស្នែង លា‌កាត់ និង​លើ​អូដ្ឋ នាំ​ចេញ​ពី​អស់​ទាំង​សាសន៍​មក ទុក​ជា​តង្វាយ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​មក​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​យើង ដូច​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ​របស់​គេ ដាក់​ក្នុង​ភាជនៈ​ដ៏​ស្អាត​មក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ។ នោះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ស្ដេច​នោះ​នឹង​តាំង​សញ្ញា​មួយ​យ៉ាង​មុត​មាំ​ជា‌មួយ​មនុស្ស​ជា​ច្រើន​រយៈ​ពេល​មួយ​អាទិត្យ ហើយ​រយៈ​ពេល​កន្លះ​អាទិត្យ ស្ដេច​នឹង​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ទៀត ហើយ​នៅ​កន្លែង​របស់​គេ នឹង​កើត​មាន​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​បំផ្លាញ រហូតទាល់​តែ​ចុង​បំផុត​ដូច​បាន​កំណត់​ទុកនោះ ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ»។


តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិតសិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង​សម្រាប់​ជា​តង្វាយ​ម្សៅ។


គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត


ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។


ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។


ដូច្នេះ តាម​រយៈ​ព្រះ‌អង្គ ត្រូវ​ឲ្យ​យើង​ថ្វាយ​ពាក្យ​សរសើរ ទុក​ជា​យញ្ញ​បូជា​ដល់​ព្រះ​ជានិច្ច គឺ​ជា​ផល​នៃ​បបូរ​មាត់ ដែល​ប្រកាស​ពី​ព្រះ‌នាម​ព្រះ‌អង្គ។


ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ


មាន​ទេវតា​មួយ​ទៀត បាន​ចេញ​មក​ឈរ​នៅ​ចំពោះ​អាសនា ទាំង​កាន់​ពាន​មាស ហើយ​បាន​ទទួល​គ្រឿង​ក្រអូប​ជា​ច្រើន ដើម្បី​ថ្វាយ​ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ​ទាំង​អស់ នៅ​លើ​អាសនា​មាស​ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក


ហើយ​ផ្សែង​នៃ​គ្រឿង​ក្រអូប​ក៏​ភាយ​ក្លិន​ឡើង ជា​មួយ​ពាក្យ​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ ចេញ​ពី​ដៃ​ទេវតា​នៅ​ចំពោះ​ព្រះ។