ក្នុងពេលដែលគេញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលធ្វើពីទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបកក៏មិនត្រូវបរិភោគដែរ។
ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរ ក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។
ក្នុងវេលាដែលញែកខ្លួនចេញដូច្នេះ នោះមិនត្រូវបរិភោគអ្វី ដែលធ្វើពីទំពាំងបាយជូរឡើយ ចាប់តាំងពីគ្រាប់ទៅដល់សំបកផង
ក្នុងពេលញែកខ្លួនជាអ្នកណាសារីត គេមិនត្រូវបរិភោគអ្វីដែលជាផលរបស់ដើមទំពាំងបាយជូរឡើយ គឺសូម្បីតែគ្រាប់ ឬសំបករបស់ផ្លែទំពាំងបាយជូរក៏មិនត្រូវប៉ះពាល់ជាដាច់ខាត។
នេះហើយជាច្បាប់សម្រាប់អ្នកណាសារីត ដែលបានស្បថញែកខ្លួន។ តង្វាយដែលគេត្រូវថ្វាយដល់ព្រះយេហូវ៉ា ត្រូវធ្វើតាមពាក្យដែលខ្លួនបានស្បថញែកខ្លួនជាអ្នកណាសារីត ក្រៅពីតង្វាយណាផ្សេងដែលគេអាចយកមកបាន។ ពាក្យសម្បថរបស់គេយ៉ាងណា គេក៏ត្រូវធ្វើតាមពាក្យសម្បថរបស់ខ្លួនយ៉ាងនោះដែរ ឲ្យស្របតាមច្បាប់នៃការញែកខ្លួនជាបរិសុទ្ធ»។
អ្នកនោះត្រូវញែកខ្លួនចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាផ្សេងឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ ឬក្រៀមក្ដី។
ក្នុងពេលដែលគេស្បថញែកខ្លួនជាអ្នកណាសារ៉ែត មិនត្រូវឲ្យមានកាំបិតមកប៉ះក្បាលឡើយ គឺត្រូវឲ្យបានបរិសុទ្ធ រហូតដល់ផុតកំណត់ដែលគេបានញែកខ្លួនថ្វាយព្រះយេហូវ៉ា គឺគេត្រូវទុកឲ្យសក់ដុះវែង។
គឺមិនត្រូវឲ្យនាងបរិភោគអ្វីដែលធ្វើពីផ្លែទំពាំងបាយជូរ ក៏មិនត្រូវឲ្យនាងផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណា ឬបរិភោគអ្វីដែលមិនស្អាតឡើយ ត្រូវឲ្យនាងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលយើងបានបង្គាប់»។