Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:4 - អាល់គីតាប

4 ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង​បាយ​ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំង​បាយ​ជូរ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្នុង​ពេល​ដែល​គេ​ញែក​ខ្លួន​ជា​អ្នក​ណា‌សារីត គេ​មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​ក៏​មិន​ត្រូវ​បរិ‌ភោគ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង‌បាយជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំង‌បាយជូរ ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ជា​ដាច់​ខាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្នុង​វេលា​ដែល​ញែក​ខ្លួន​ចេញ​ដូច្នេះ នោះ​មិន​ត្រូវ​បរិភោគ​អ្វី ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ ចាប់​តាំង​ពី​គ្រាប់​ទៅ​ដល់​សំបក​ផង

សូមមើលជំពូក ចម្លង




ជន‌គណនា 6:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្តី​អំពី​ជំនូន​ដែល​គេ​ត្រូវ​ជូនអុលឡោះ‌តាអាឡា​ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ​ភាព​នោះ គេ​អាច​ជូន​ជំនូន​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ហ៊ូកុំ​សម្រាប់​ពួក​ណាសា‌រីត»។


អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំង​បាយ​ជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ស្រស់ ឬ​ក្រៀម​ដែរ។


ក្នុង​ពេល​គេ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត មិន​ត្រូវ​កាត់​សក់​ឡើយ។ ក្នុង​អំឡុង​ពេល​ដែល​គេ​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា គេ​ជា​មនុស្ស​ដ៏​វិសុទ្ធ គេ ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង​រហូត​ទាល់​តែ​ផុត​ចំនួន​ថ្ងៃ​ដែល​គេ​បាន​កំណត់​ទុក។


នាង​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ធ្វើ​ពី​ផ្លែ​ទំពាំង​បាយ​ជូរ មិន​ត្រូវ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ឡើយ ហើយ​ក៏​មិន​ត្រូវ​បរិភោគ​អ្វីៗ​ដែល​មិន​ហាឡាល់​ដែរ។ នាង​ត្រូវ​តែ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ប្រាប់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម