ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។
ជនគណនា 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកណាសារីតត្រូវកោរសក់ដែលបានញែកជាបរិសុទ្ធនោះ នៅត្រង់ទ្វារចូលត្រសាលជំនុំ រួចយកសក់ដែលបានកោរចេញពីការញែកជាបរិសុទ្ធនោះ ទៅដាក់ក្នុងភ្លើងដែលឆេះ នៅក្រោមយញ្ញបូជានៃតង្វាយមេត្រី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ រួចយកសក់សក្ការៈរបស់ខ្លួនទៅដុតក្នុងភ្លើងស្ថិតនៅពីក្រោមអាសនៈ ដែលគេថ្វាយយញ្ញបូជាមេត្រីភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអ្នកន៉ាសារីតត្រូវកោរសក់នៃការញែកខ្លួនចេញ នៅត្រង់មាត់ទ្វារត្រសាលជំនុំ រួចយកសក់ដែលបានទុកក្នុងវេលាញែកខ្លួនចេញនោះ ទៅដាក់លើភ្លើងដែលឆេះនៅក្រោមយញ្ញបូជានៃដង្វាយមេត្រី អាល់គីតាប ពេលនោះ អ្នកណាសារីតត្រូវកោរសក់សក្ការៈរបស់ខ្លួន នៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា រួចយកសក់សក្ការៈរបស់ខ្លួនទៅដុត ក្នុងភ្លើងអាសនៈដែលធ្វើគូរបានមេត្រីភាព។ |
ត្រូវថ្វាយចៀមឈ្មោល ជាយញ្ញបូជានៃតង្វាយមេត្រីដល់ព្រះយេហូវ៉ា ព្រមទាំងកញ្ច្រែងនំបុ័ងឥតដំបែផង ហើយសង្ឃក៏ត្រូវថ្វាយតង្វាយម្សៅ និងតង្វាយច្រួចអមជាមួយដែរ។
ក្នុងពេលដែលគេស្បថញែកខ្លួនជាអ្នកណាសារ៉ែត មិនត្រូវឲ្យមានកាំបិតមកប៉ះក្បាលឡើយ គឺត្រូវឲ្យបានបរិសុទ្ធ រហូតដល់ផុតកំណត់ដែលគេបានញែកខ្លួនថ្វាយព្រះយេហូវ៉ា គឺគេត្រូវទុកឲ្យសក់ដុះវែង។
ប្រសិនបើមានអ្នកណាម្នាក់ស្លាប់ភ្លាមមួយរំពេចនៅជិតខ្លួន ធ្វើឲ្យសៅហ្មងដល់សក់ដែលបានញែកជាបរិសុទ្ធ នោះគេត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានជម្រះខ្លួនឲ្យបានស្អាត គឺត្រូវកោរសក់នៅថ្ងៃទីប្រាំពីរ។
អ្នករាល់គ្នាក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានធ្វើតាមបង្គាប់គ្រប់ជំពូក ហើយ នោះត្រូវរាប់ថា "យើងជាបាវបម្រើឥតកម្រៃដល់ម្ចាស់ទេ ដ្បិតយើងបានធ្វើត្រឹមតែការដែលយើងត្រូវធ្វើប៉ុណ្ណោះ"»។
ក្រោយហេតុការណ៍នេះមក លោកប៉ុលបានស្នាក់នៅទីនោះជាយូរថ្ងៃទៀត បន្ទាប់មក លោកជម្រាបលាពួកបងប្អូន ចុះសំពៅទៅស្រុកស៊ីរី មានទាំងនាងព្រីស៊ីល និងលោកអ័គីឡាទៅជាមួយដែរ។ លោកបានកោរសក់នៅក្រុងកេងគ្រា ព្រោះលោកត្រូវលាបន់បំណន់ ។
ដូច្នេះ សូមបងធ្វើតាមពាក្យដែលយើងបានប្រាប់ចុះ ដ្បិតយើងមានមនុស្សបួននាក់ដែលនៅជាប់បំណន់។
សូមបងនាំអ្នកទាំងនេះទៅ ហើយធ្វើពិធីជម្រះកាយជាមួយគេ រួចចេញប្រាក់ឲ្យគេកោរសក់ផង។ យ៉ាងនោះមនុស្សទាំងអស់នឹងដឹងថា ដំណឹងដែលគេឮអំពីបង នោះមិនពិតទេ គឺថា ខ្លួនបងក៏រស់នៅទាំងកាន់តាមក្រឹត្យវិន័យដែរ។
បន្ទាប់មក លោកប៉ុលក៏នាំអ្នកទាំងនោះទៅ ហើយនៅថ្ងៃបន្ទាប់ លោកបានធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធជាមួយអ្នកទាំងនោះ រួចចូលទៅក្នុងព្រះវិហារ ដើម្បីបញ្ជាក់ពីថ្ងៃដែលពិធីជម្រះកាយត្រូវបញ្ចប់ និងតង្វាយដែលគេម្នាក់ៗត្រូវថ្វាយ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។