ជនគណនា 6:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំបី គេត្រូវយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ឲ្យសង្ឃនៅទ្វារចូលត្រសាលជំនុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនបូជាចារ្យ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ អាល់គីតាប នៅថ្ងៃទីប្រាំបី គាត់ត្រូវយកលលកពីរ និងព្រាបជំទើរពីរ មកជូនអ៊ីមុាំនៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា។ |
ប្រសិនបើតង្វាយដែលអ្នកថ្វាយដល់ព្រះយេហូវ៉ា ជាសត្វស្លាបដែលត្រូវដុតថ្វាយ ត្រូវយកលលក ឬព្រាបជំទើរ។
ពេលណាបានគ្រប់ថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រី នោះនាងត្រូវយកកូនចៀមមួយ អាយុមួយខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ជាតង្វាយលោះបាប មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។
គឺមួយសម្រាប់ជាតង្វាយលោះបាប ហើយមួយទៀតសម្រាប់ជាតង្វាយដុតជាមួយតង្វាយម្សៅ រួចសង្ឃត្រូវថ្វាយឲ្យធួននឹងអ្នកដែលត្រូវញែកជាស្អាតនោះ នៅចំពោះព្រះយេហូវ៉ា។
លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យយកលលកពីរ ឬព្រាបជំទើរពីរ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ។
លុះដល់ថ្ងៃទីប្រាំបី ត្រូវឲ្យនាងយកលលកពីរ ឬព្រាបជំទើរពីរ មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ
ព្រះអង្គត្រូវគេបញ្ជូនទៅសម្លាប់ ដោយព្រោះអំពើរំលងរបស់យើង ហើយព្រះបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ដើម្បីឲ្យយើងបានសុចរិត។