រួចបើប្តីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានចិត្តសង្ស័យ ហើយនាងក៏ប្រព្រឹត្តអំពើសៅហ្មងមែន ឬបើប្តីកើតមានចិត្តប្រចណ្ឌ ដោយមានចិត្តសង្ស័យ តែប្រពន្ធមិនបានប្រព្រឹត្តអំពើសៅហ្មង
ជនគណនា 5:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬបើបុរសណាកើតមានចិត្តប្រចណ្ឌ ដោយសង្ស័យនឹងប្រពន្ធរបស់ខ្លួន អ្នកនោះត្រូវនាំស្ត្រីនោះមកឈរនៅចំពោះព្រះយេហូវ៉ា ហើយសង្ឃត្រូវអនុវត្តតាមច្បាប់នេះទាំងស្រុងចំពោះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ បូជាចារ្យត្រូវនាំស្ត្រីមកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមក្រឹត្យវិន័យនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសំរេចតាមច្បាប់នេះគ្រប់ជំពូក អាល់គីតាប និងក្នុងករណីប្ដីដែលមានចិត្តប្រច័ណ្ឌ សង្ស័យថាប្រពន្ធក្បត់ចិត្តខ្លួន។ អ៊ីមុាំត្រូវនាំស្ត្រីមកឈរនៅចំពោះអុលឡោះតាអាឡា ហើយអនុវត្តសព្វគ្រប់ទាំងអស់តាមហ៊ូកុំនេះ។ |
រួចបើប្តីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានចិត្តសង្ស័យ ហើយនាងក៏ប្រព្រឹត្តអំពើសៅហ្មងមែន ឬបើប្តីកើតមានចិត្តប្រចណ្ឌ ដោយមានចិត្តសង្ស័យ តែប្រពន្ធមិនបានប្រព្រឹត្តអំពើសៅហ្មង
នេះហើយជាច្បាប់អំពីការប្រចណ្ឌ ក្នុងករណីដែលប្រពន្ធនៅក្រោមអំណាចប្តី ហើយក្បត់ចិត្តទៅប្រព្រឹត្តអំពើសៅហ្មង