វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង!
ជនគណនា 5:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមទឹកដែលនាំឲ្យត្រូវបណ្ដាសានេះ ចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យពោះនាងប៉ោងឡើង ហើយភ្លៅនាងរលួយ!" ឯស្ត្រីនោះត្រូវឆ្លើយថា "អាម៉ែន! អាម៉ែន!" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា “សូមឲ្យកើតមានដូច្នោះមែន! អាម៉ែន!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកដែលនាំឲ្យត្រូវបណ្តាសានេះ នឹងចូលទៅក្នុងពោះនាង ព្រមទាំងធ្វើឲ្យពោះនាងហើមប៉ោងឡើង ហើយឲ្យភ្លៅនាងរលួយទៅ រួចស្ត្រីនោះត្រូវទទួលថា អាម៉ែន អាម៉ែន អាល់គីតាប សូមទឹកសម្បថនេះចូលទៅក្នុងពោះរបស់នាងធ្វើឲ្យនាងប៉ោងពោះ ហើយក្លាយទៅជាស្ត្រីអារ!”។ នាងត្រូវឆ្លើយថា“សូមឲ្យកើតមានដូច្នោះមែន! អាម៉ីន!”។ |
វាបានប្រដាប់ខ្លួនដោយការជេរប្រទេច ដូចជាពាក់អាវ សូមឲ្យការជេប្រទេចនោះ ចូលទៅក្នុងខ្លួនវាដូចជាទឹក ហើយចូលទៅក្នុងឆ្អឹងវាដូចជាប្រេង!
៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន ហើយអាម៉ែន។
សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន!
ហេតុនោះបានជាត្រូវឲ្យគេ ស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។
ព្រះអង្គបង្គាប់ដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរឲ្យពោះអ្នកទទួលចុះ ហើយឲ្យបានឆ្អែតដោយក្រាំងនេះ ដែលយើងឲ្យដល់អ្នកផង» នោះខ្ញុំក៏បរិភោគទៅ ឯនៅក្នុងមាត់ខ្ញុំ ក្រាំងនោះមានរសផ្អែមដូចជាទឹកឃ្មុំ។
បន្ទាប់មក ត្រូវឲ្យសង្ឃនោះសរសេរបណ្ដាសាទាំងនេះទុកក្នុងសៀវភៅ ហើយយកទឹកល្វីងនោះមកលុបចេញ។
ក្រោយពីបានឲ្យនាងផឹកទឹកនោះរួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ដោយបានក្បត់ចិត្តប្តីរបស់ខ្លួនមែន នោះទឹកដែលនាំឲ្យត្រូវបណ្ដាសាចូលទៅក្នុងនាង នឹងធ្វើឲ្យនាងឈឺចាប់ ពោះនាងនឹងប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ ហើយស្ត្រីនោះនឹងទៅជាអ្នករងដំណៀលទៅក្នុងសាសន៍របស់ខ្លួន។
ប្រាកដមែន ខ្ញុំសូមជម្រាបលោកជាប្រាកដថា យើងប្រាប់ពីការដែលយើងដឹង ហើយធ្វើបន្ទាល់ពីការដែលយើងបានឃើញ តែអ្នករាល់គ្នាមិនទទួលបន្ទាល់របស់យើងទេ។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់លោកជាប្រាកដថា បើមិនបានកើតជាថ្មី គ្មានអ្នកណាអាចឃើញព្រះរាជ្យរបស់ព្រះបានឡើយ»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។