បន្ទាប់មក គេត្រូវក្រាលសំពត់ពណ៌ក្រហមពីលើរបស់ទាំងនោះ ហើយគ្របដោយស្បែកផ្សោតពីលើ រួចត្រូវស៊កឈើស្នែងចូល។
ជនគណនា 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុសម្រាប់ដាក់តាំងនំបុ័ង ហើយដាក់ថាស ចាន ពែង និងប៉ាន់សម្រាប់តង្វាយច្រួច។ រីឯនំបុ័ងត្រូវស្ថិតនៅលើតុនោះជាអចិន្ត្រៃយ៍ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំប៉័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រា មកដាក់ពីលើ។ រីឯនំប៉័ងស្ថិតនៅលើតុនោះស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង នឹងប៉ាន់ ដែលសំរាប់ដង្វាយច្រួច ព្រមទាំងនំបុ័ងដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ អាល់គីតាប ពួកគេត្រូវយកក្រណាត់ពណ៌ស្វាយមកក្រាលលើតុសម្រាប់តម្កល់នំបុ័ង រួចយកចាន ពែង ចានគោម ព្រមទាំងថូសម្រាប់ធ្វើពិធីច្រួចស្រាមកដាក់ពីលើ។ រីឯនំបុ័ងស្ថិតនៅលើតុនោះស្រាប់។ |
បន្ទាប់មក គេត្រូវក្រាលសំពត់ពណ៌ក្រហមពីលើរបស់ទាំងនោះ ហើយគ្របដោយស្បែកផ្សោតពីលើ រួចត្រូវស៊កឈើស្នែងចូល។
ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។