ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 36:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​របស់​ស្លូផិហាត គឺ​ថា ចូរ​ឲ្យ​ពួកនាង​រៀប​ការ​ជា‌មួយ​អ្នក​ដែល​ខ្លួន​ចូល​ចិត្ត​ចុះ ប៉ុន្តែ ត្រូវ​រៀបការ​តែ​ក្នុង​ពូជ​អំបូរ​នៃ​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង​ប៉ុណ្ណោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កុល‌សម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យ៉ូសែប​និយាយ​ត្រូវ​មែន។ ព្រះ‌អម្ចាស់​បង្គាប់​មក​កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​ថា: ពួក​នាង​អាច​រៀបការ​ជា​មួយ​នរណា​ក៏​បាន ឲ្យ​តែ​រៀបការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់ ពី​ដំណើរ​នៃ​ពួក​កូន​ស្រី​ស្លូផិហាត គឺ​ថា ឲ្យ​គេ​យក​ប្ដី​ណា​ដែល​គេ​ចូល​ចិត្ត​ចុះ ប៉ុន្តែ​ត្រូវ​យក​ក្នុង​គ្រួសារ​នៃ​ពូជ​អំបូរ​របស់​ឰយុកោ​ខ្លួន

សូមមើលជំពូក

អាល់គីតាប

«កុល‌សម្ព័ន្ធ​ដែល​ជា​កូន​ចៅ​យូសុះ​និយាយ​ត្រូវ​មែន។ អុលឡោះ‌តាអាឡា បង្គាប់​មក​កូន​ស្រី​របស់​លោក​ស្លូផិហាត​ថា: ពួក​នាង​អាច​រៀប​ការ​ជា​មួយ​នរណា​ក៏​បាន ឲ្យ​តែ​រៀប​ការ​នឹង​បុរស​ដែល​មក​ពី​អំបូរ​មួយ ក្នុង​កុល‌សម្ព័ន្ធ​របស់​ឪពុក​នាង។

សូមមើលជំពូក



ជន‌គណនា 36:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ឲ្យ​អ្នក​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ និង​ជា​ព្រះ​នៃ​ផែន‌ដី​ថា អ្នក​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​របស់​ខ្ញុំ​ពីពួក​កូន​ស្រី​សាសន៍​កាណាន ដែល​ខ្ញុំ​រស់​នៅ​កណ្ដាល​គេ​នេះ​ឡើយ


ឯ​អេលា‌សារ​ស្លាប់​ទៅ​ដោយ​ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង‌ប្អូន​គេ ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ។


«ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​និយាយ​ត្រូវ។ អ្នក​ត្រូវ​ឲ្យ​ពួកនាង​មាន​កេរ‌អាករ​ក្នុង​ចំណោម​បង​ប្អូន​របស់​ឪពុក​ពួក​នាង​ផង ហើយ​ប្រគល់​កេរអាករ​របស់​ឪពុក​ពួក​នាង ទៅ​ពួកនាង​ទៅ។


ពួកនាង​បាន​រៀបការ​ក្នុង​ពូជ​អំបូរ​កូន​ចៅ​ម៉ាណា‌សេ ជា​កូន​របស់​យ៉ូសែប ហើយ​មត៌ក​របស់​ពួកគេ​ក៏​បាន​នៅ​ជាប់​ក្នុង​កុល‌សម្ព័ន្ធ​នៃ​ពូជអំបូរ​របស់​ឪពុក​ពួកនាង​ត​ទៅ។


ពេល​នោះ លោក​ម៉ូសេ​បាន​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ថា៖ «កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​របស់​យ៉ូសែប​និយាយ​ត្រូវ។


មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន?