ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត បានរៀបការជាមួយកូនប្រុសរបស់បងប្អូនឪពុកពួកនាងគ្រប់គ្នា។
ជនគណនា 36:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងបានរៀបការក្នុងពូជអំបូរកូនចៅម៉ាណាសេ ជាកូនរបស់យ៉ូសែប ហើយមត៌ករបស់ពួកគេក៏បាននៅជាប់ក្នុងកុលសម្ព័ន្ធនៃពូជអំបូររបស់ឪពុកពួកនាងតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានរៀបការនឹងបុរសមកពីអំបូរកូនចៅលោកម៉ាណាសេ ជាកូនរបស់លោកយ៉ូសែប។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានយកប្ដីចូលជាតិក្នុងគ្រួសារពួកកូនចៅម៉ាន៉ាសេ ជាកូនយ៉ូសែប ហើយមរដករបស់គេក៏បាននៅជាប់ក្នុងពូជអំបូររបស់គ្រួឪពុកគេតទៅ។ អាល់គីតាប ពួកគេបានរៀបការនឹងបុរសមកពីអំបូរ កូនចៅលោកម៉ាណាសេ ជាកូនរបស់យូសុះ។ ដូច្នេះ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេ ស្ថិតនៅក្នុងអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាង។ |
ដ្បិតម័សឡា ធើសា ហុកឡា មីលកា និងណូហា ជាកូនស្រីរបស់ស្លូផិហាត បានរៀបការជាមួយកូនប្រុសរបស់បងប្អូនឪពុកពួកនាងគ្រប់គ្នា។
នេះហើយជាបញ្ញត្តិ និងច្បាប់ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបង្គាប់ដល់កូនចៅអ៊ីស្រាអែល ដោយសារលោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។:៚
នេះជាសេចក្ដីដែលព្រះយេហូវ៉ាបង្គាប់ ពីដំណើរនៃពួកកូនស្រីរបស់ស្លូផិហាត គឺថា ចូរឲ្យពួកនាងរៀបការជាមួយអ្នកដែលខ្លួនចូលចិត្តចុះ ប៉ុន្តែ ត្រូវរៀបការតែក្នុងពូជអំបូរនៃកុលសម្ព័ន្ធរបស់ឪពុកនាងប៉ុណ្ណោះ
ពួកកូនចៅយ៉ូសែបជម្រាបលោកយ៉ូស្វេថា៖ «ហេតុអ្វីបានជាលោកចែកទឹកដីឲ្យយើងខ្ញុំជាមត៌កតែមួយចំណែកដូច្នេះ? ដ្បិតយើងខ្ញុំមានគ្នាយ៉ាងច្រើន ព្រោះព្រះយេហូវ៉ាបានប្រទានពរមកយើងខ្ញុំ រហូតមកទល់ពេលនេះ»។