ក្នុងគ្រាលោកទាំងពីរចូលទៅទូលផារ៉ោន លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
ជនគណនា 33:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកអើរ៉ុនស្លាប់នៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអើរ៉ុនទទួលមរណភាពនៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។ អាល់គីតាប ពេលអ៊ីមុាំហារូនទទួលមរណភាពនៅលើភ្នំហោរ គាត់មានអាយុមួយរយម្ភៃបីឆ្នាំ។ |
ក្នុងគ្រាលោកទាំងពីរចូលទៅទូលផារ៉ោន លោកម៉ូសេមានអាយុប៉ែតសិបឆ្នាំ ហើយលោកអើរ៉ុនមានអាយុប៉ែតសិបបីឆ្នាំ។
សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។
ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិបស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់តំបន់នោះ។