លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
ជនគណនា 32:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរូបេនសង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម អាល់គីតាប កូនចៅរូបេនបានសង់ក្រុងហែសបូន អេឡាលេ គារយ៉ាថែម |
លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
ក្រុងហែសបូន និងក្រុងអេលាលេ នាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង បេះដូងគេញ័រក្នុងខ្លួន។
ព្រះបន្ទូលស្ដីពីស្រុកម៉ូអាប់។ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ វេទនាដល់ក្រុងនេបូរ ព្រោះត្រូវបំផ្លាញហើយ ក្រុងគារយ៉ាថែមក៏ត្រូវខ្មាស គឺត្រូវគេចាប់យកបាន ក្រុងមីសកាបត្រូវខ្មាសដែរ ហើយត្រូវបំផ្លាញចោល
សម្រែករបស់ក្រុងហែសបូន និងក្រុងអេលាលេ ឮបានឆ្ងាយ ដូចឮរហូតទៅដល់យ៉ាហាស ហើយឮពីសូអារទៅដល់ហូរ៉ូណែម និងអេក្លាត-សេលីស៊ីយ៉ា ដ្បិតទឹកនៅនីមរីមបានរីងស្ងួតអស់ហើយ។
ហេតុនោះ យើងនឹងបើកជាយស្រុកម៉ូអាប់ ឲ្យព្រំប្រទល់ទីក្រុងទាំងប៉ុន្មានរបស់គេនៅចំហ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម
ហេតុនេះហើយបានជាពួកអ្នកសូត្រកំណាព្យពោលថា៖ «ចូរនាំគ្នាចូលមកហែសបូន ចូរសង់ក្រុងនេះឡើង។ ចូរឲ្យក្រុងរបស់ស៊ីហុនបានសង់ឡើងវិញ។
បេត-នីមរ៉ា និងបេត-ហារ៉ាន ដែលសុទ្ធតែជាទីក្រុងមានកំផែងរឹងមាំ ព្រមទាំងសង់ក្រោលសម្រាប់ហ្វូងសត្វដែរ។
នេបូរ បាល-មេយ៉ូន (ក្រុងទាំងនោះគេបានប្ដូរឈ្មោះ) និងស៊ីបម៉ា។ គេបានដាក់ឈ្មោះថ្មីឲ្យក្រុងទាំងប៉ុន្មានដែលគេបានសង់ឡើងវិញ។