ពេលនោះ កូនចៅកាដ និងកូនចៅរូបេនជម្រាបលោកម៉ូសេថា៖ «អ្នកបម្រើរបស់លោកនឹងធ្វើតាមលោកម្ចាស់បង្គាប់។
ជនគណនា 32:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនៗរបស់យើងខ្ញុំ ប្រពន្ធរបស់យើងខ្ញុំ ហ្វូងគោ និងហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅតាមក្រុងនានាក្នុងស្រុកកាឡាដនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រពន្ធកូន ហើយនឹងហ្វូងគោ ហ្វូងចៀមរបស់យើងខ្ញុំទាំងប៉ុន្មាន នឹងនៅក្នុងអស់ទាំងទីក្រុងនៃស្រុកកាឡាតនេះ អាល់គីតាប យើងខ្ញុំនឹងទុកកូនចៅ ប្រពន្ធ ព្រមទាំងហ្វូងចៀម និងហ្វូងគោរបស់យើងខ្ញុំនៅតាមក្រុងនានា ក្នុងស្រុកកាឡាដនេះ |
ពេលនោះ កូនចៅកាដ និងកូនចៅរូបេនជម្រាបលោកម៉ូសេថា៖ «អ្នកបម្រើរបស់លោកនឹងធ្វើតាមលោកម្ចាស់បង្គាប់។
ប៉ុន្តែ ឯប្រពន្ធកូន និងហ្វូងសត្វរបស់អ្នករាល់គ្នា (ខ្ញុំដឹងថា អ្នករាល់គ្នាមានហ្វូងសត្វច្រើន) ត្រូវទុកឲ្យនៅក្នុងទីក្រុងនានាដែលខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា
ប្រពន្ធ កូនតូចៗ និងហ្វូងសត្វរបស់អ្នក ត្រូវទុកនៅក្នុងស្រុកដែលលោកម៉ូសេបានប្រគល់ឲ្យអ្នក នៅខាងកើតទន្លេយ័រដាន់នេះ តែមនុស្សខ្លាំងពូកែទាំងប៉ុន្មានក្នុងចំណោមអ្នករាល់គ្នា ត្រូវឆ្លងនាំមុខពួកបងប្អូនរបស់អ្នក ទាំងប្រដាប់អាវុធ ដើម្បីជួយពួកគេ
ដូច្នេះ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ក៏ចេញចាកពីពួកកូនចៅអ៊ីស្រាអែលនៅស៊ីឡូរ ក្នុងស្រុកកាណាន វិលទៅស្រុកកាឡាដ ជាទឹកដីដែលពួកគេបានទទួលជាកម្មសិទ្ធិ តាមបង្គាប់ព្រះយេហូវ៉ា តាមរយៈលោកម៉ូសេ។