គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះគេផង។
ជនគណនា 31:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែលនាំស្ត្រីសាសន៍ម៉ាឌាន និងកូនតូចៗរបស់គេមកជាឈ្លើយ ហើយគេយកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជាជ័យភណ្ឌទៀតផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពអ៊ីស្រាអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន នឹងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម នឹងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ អាល់គីតាប កងទ័ពអ៊ីស្រអែលបាននាំយកស្ត្រីរបស់ជនជាតិម៉ាឌាន និងកូនៗរបស់គេមកជាឈ្លើយសឹក ព្រមទាំងរឹបអូសយកហ្វូងសត្វតូចធំ និងទ្រព្យសម្បត្តិរបស់ពួកគេទៀតផង។ |
គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយរឹបអូសយកអ្វីៗទាំងអស់ដែលនៅក្នុងផ្ទះគេផង។
ហើយវាយទាំងរោងសត្វ នាំយកបានចៀមជាបរិបូរ ព្រមទាំងអូដ្ឋផង រួចត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។
ហេតុនោះបានជាព្រះយេហូវ៉ា ជាព្រះនៃទ្រង់ ក៏ប្រគល់ទ្រង់ទៅក្នុងកណ្ដាប់ដៃនៃស្តេចស្រុកស៊ីរី គេក៏វាយពួកទ្រង់ ហើយចាប់យកជាច្រើន នាំទៅជាឈ្លើយដល់ក្រុងដាម៉ាស ហើយទ្រង់ត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃស្តេចអ៊ីស្រាអែលដែរ ដែលស្តេចនោះក៏វាយពួកទ្រង់ ប្រហារសម្លាប់មនុស្សយ៉ាងសន្ធឹក។
កូនចៅអ៊ីស្រាអែលបានដុតអស់ទាំងទីក្រុង ដែលជាលំនៅរបស់សាសន៍ម៉ាឌាន និងអស់ទាំងជំរំរបស់គេ ដោយភ្លើង
ពួកគេសម្លាប់ពួកស្តេចសាសន៍ម៉ាឌាន ជាមួយពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី រេគេម ស៊ើរ និងរេបា ជាស្តេចសាសន៍ម៉ាឌានទាំងប្រាំ ហើយគេក៏បានសម្លាប់បាឡាម ជាកូនបេអ៊រដោយដាវដែរ។
តែឯស្រីៗ កូនក្មេង ព្រមទាំងហ្វូងសត្វ និងអ្វីៗទាំងប៉ុន្មាននៅក្នុងក្រុងនោះ គឺទ្រព្យសម្បត្តិទាំងអស់ ត្រូវរឹបអូសយកសម្រាប់អ្នក ហើយត្រូវបរិភោគជ័យភណ្ឌរបស់ខ្មាំងសត្រូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានមកអ្នក។