លោកម៉ូសេ និងសង្ឃអេលាសារ ក៏ទទួលយកគ្រឿងមាសទាំងនោះពីពួកគេ ដែលទាំងអស់សុទ្ធតែជាគ្រឿងរចនា។
ជនគណនា 31:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មាសទាំងអស់ដែលគេបានថ្វាយ ជាតង្វាយដល់ព្រះយេហូវ៉ា គឺពីពួកមេបញ្ជាការកងពាន់ និងពួកមេបញ្ជាការកងរយបានថ្វាយ មានទម្ងន់មួយម៉ឺនប្រាំមួយពាន់ប្រាំពីររយហាសិបសេកែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកថ្វាយព្រះអម្ចាស់ មានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមាសទាំងអស់ដែលគេបានថ្វាយ ដោយលើកចុះឡើងដល់ព្រះយេហូវ៉ា គឺដែលពួកមេលើ១ពាន់នាក់ នឹងពួកមេលើ១០០នាក់បានថ្វាយ នោះមានទំងន់១ម៉ឺន៦ពាន់៧៥០ដំឡឹង អាល់គីតាប មាសដែលពួកមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច យកមកជូនអុលឡោះតាអាឡាមានទម្ងន់ទាំងអស់ប្រាំពាន់ចិតសិបប្រាំតម្លឹង។ |
លោកម៉ូសេ និងសង្ឃអេលាសារ ក៏ទទួលយកគ្រឿងមាសទាំងនោះពីពួកគេ ដែលទាំងអស់សុទ្ធតែជាគ្រឿងរចនា។