ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។
ជនគណនា 30:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ប្រសិនបើឪពុកមិនយល់ស្របនឹងនាង ក្នុងថ្ងៃដែលគាត់បានឮ នោះបំណន់ និងការសន្យារបស់នាងទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន នឹងមិននៅជាប់ឡើយ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង ព្រោះឪពុកមិនបានយល់ស្របនឹងនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបើឪពុកឃាត់នាងក្នុងថ្ងៃដែលបានឮ នោះបំណន់របស់នាង នឹងសេចក្ដីទាំងប៉ុន្មានដែលនាងបានភ្ជាប់ខ្លួន មិនបាននៅជាប់ទៀតទេ ហើយព្រះយេហូវ៉ាទ្រង់ក៏នឹងអត់ទោសឲ្យនាងដែរ ពីព្រោះឪពុកបានឃាត់ហាម។ អាល់គីតាប ផ្ទុយទៅវិញ នៅថ្ងៃដែលឪពុកនាងបានដឹង ហើយប្រសិនបើគាត់មិនយល់ស្របទេ នាងនឹងមិនជំពាក់បំណន់ទាំងប៉ុន្មានដែលខ្លួនបានបន់នោះឡើយ។ |
ដ្បិតយើងចង់បានសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល មិនមែនយញ្ញបូជាទេ គឺចង់ឲ្យអ្នកស្គាល់ព្រះ ជាជាងការថ្វាយតង្វាយដុត។
ហើយប្តីរបស់នាងបានឮ តែមិនបានថាអ្វី ក៏មិនបានជំទាស់នឹងនាង នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាណាមួយដែលនាងបានបន់ភ្ជាប់ខ្លួនក៏នឹងនៅជាប់ដែរ។
ហើយឪពុកបានឮពីបំណន់ និងពីការសន្យារបស់នាង ដែលនាងបានភ្ជាប់ខ្លួន តែមិនថាអ្វី នោះបំណន់របស់នាងទាំងប៉ុន្មាននឹងនៅជាប់ ហើយការសន្យាទាំងប៉ុន្មានដែលនាងបានបន់ភ្ជាប់ខ្លួនក៏នៅជាប់ដែរ។
ប្រសិនបើនាងមានប្តី ក្នុងកាលដែលនៅជាប់បំណន់ ឬបានបន់ភ្ជាប់ខ្លួនដោយពាក្យណាដែលបានចេញពីមាត់ទៅឥតបើគិត
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងមិនយល់ស្រប ក្នុងថ្ងៃដែលគាត់បានឮ នោះគាត់បានផ្តាច់បំណន់ដែលនាងបានបន់ ព្រមទាំងពាក្យណាដែលបានចេញពីមាត់នាងដោយឥតបើគិត ដោយសារការដែលនាងបានបន់ភ្ជាប់ខ្លួន នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។