Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 30:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​ប្តី​របស់​នាង​បាន​ឮ តែ​មិន​បាន​ថា​អ្វី ក៏​មិន​បាន​ជំទាស់​នឹង​នាង នោះ​បំណន់​របស់​នាង​ទាំង​ប៉ុន្មាន​នឹង​នៅ​ជាប់ ហើយ​ការ​សន្យា​ណា​មួយ​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ក៏​នឹង​នៅ​ជាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ហើយ​ប្ដី​បាន​ដឹង តែ​មិន​បាន​ថា​អ្វី​ឲ្យ​ទេ ក៏​មិន​បាន​ឃាត់​ផង នោះ​អស់​ទាំង​បំណន់​របស់​នាង​នឹង​ត្រូវ​នៅ​ជាប់​ជា​យ៉ាង​នោះ ព្រម​ទាំង​សេចក្ដី​ណា​ដែល​បាន​បន់​ភ្ជាប់​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

សូមមើលជំពូក ចម្លង




ជន‌គណនា 30:11
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​នាង​បាន​បន់ ឬ​ភ្ជាប់​ខ្លួន​ដោយ​ការ​សន្យា​ណា​មួយ​ក្នុង​បន្ទុក​របស់​ប្តី


ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ឬ​ពី​ពាក្យ​ណា​ដែល​នាង​បាន​សន្យា នោះ​នឹង​មិន​នៅ​ជាប់​ឡើយ ដ្បិត​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។


ប៉ុន្ដែ ប្រសិន‌បើ​ឪពុក​មិន​យល់​ស្រប​នឹង​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​បំណន់ និង​ការ​សន្យា​របស់​នាង​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន នឹង​មិន​នៅ​ជាប់​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង ព្រោះ​ឪពុក​មិន​បាន​យល់​ស្រប​នឹង​នាង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម