ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 30:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ បើ​ក្រោយ​ពី​គាត់​បាន​ឮ តែ​គាត់​ចាត់​ទុក​បំណន់​នោះ​ជា​អសារ​បង់ នោះ​គាត់​ត្រូវ​ទទួល​ទោស​របស់​នាង​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារ‌បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​បើ​គាត់​បាន​ផ្តាច់​បំណន់​នោះ ក្នុង​កាល​ដែល​បាន​ដឹង នោះ​គាត់​ត្រូវ​រ៉ាប់រង​ចំពោះ​ទោស​របស់​នាង​វិញ។

សូមមើលជំពូក

អាល់គីតាប

មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អាសារ​បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។

សូមមើលជំពូក



ជន‌គណនា 30:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

«បើ​អ្នក​ណា​បាន​ធ្វើ​បាប ដោយ​ឮ​អ្នក​ដែល​បាន​ស្បថ​បំពាន ដែល​អ្នក​ជា​សាក្សី​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ ឬ​បាន​ឮ អ្នក​នោះ​ត្រូវ​ទទួល​ទោស ។


ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ឬ​ពី​ពាក្យ​ណា​ដែល​នាង​បាន​សន្យា នោះ​នឹង​មិន​នៅ​ជាប់​ឡើយ ដ្បិត​ប្តី​របស់​នាង​បាន​ផ្តាច់​បំណន់​នោះ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។


ប្រសិន‌បើ​ប្តី​របស់​នាង​មិន​ថា​អ្វី​ឲ្យ​នាង​រហូត​ដល់​ថ្ងៃ​បន្ទាប់ នោះ​គាត់​បាន​តាំង​បំណន់​ទាំង​ប៉ុន្មាន​របស់​នាង ឬ​ការ​សន្យា​ទាំង​ប៉ុន្មាន ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ឲ្យ​នៅ​ជាប់ គឺ​គាត់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​ជាប់ ព្រោះ​មិន​បាន​ថា​អ្វី​ឲ្យ​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ។


នេះ​ហើយ​ជា​ច្បាប់​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ អំពី​ប្តី និង​ប្រពន្ធ និង​អំពី​ឪពុក និង​កូន​ស្រី ដែល​នៅ​ក្មេង ក្នុង​បន្ទុក​របស់​ឪពុក។


ប៉ុន្ដែ ប្រសិន‌បើ​ឪពុក​មិន​យល់​ស្រប​នឹង​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​បំណន់ និង​ការ​សន្យា​របស់​នាង​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន នឹង​មិន​នៅ​ជាប់​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង ព្រោះ​ឪពុក​មិន​បាន​យល់​ស្រប​នឹង​នាង។


ប៉ុន្ដែ ប្រសិន‌បើ​ប្តី​របស់​នាង​មិន​យល់​ស្រប ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ឮ នោះ​គាត់​បាន​ផ្តាច់​បំណន់​ដែល​នាង​បាន​បន់ ព្រម​ទាំង​ពាក្យ​ណា​ដែល​បាន​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត ដោយ​សារ​ការ​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​ព្រះ‌យេហូវ៉ា​នឹង​អត់​ទោស​ឲ្យ​នាង។


គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។