Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 30:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 តែ​បើ​គាត់​បាន​ផ្តាច់​បំណន់​នោះ ក្នុង​កាល​ដែល​បាន​ដឹង នោះ​គាត់​ត្រូវ​រ៉ាប់រង​ចំពោះ​ទោស​របស់​នាង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ប៉ុន្ដែ បើ​ក្រោយ​ពី​គាត់​បាន​ឮ តែ​គាត់​ចាត់​ទុក​បំណន់​នោះ​ជា​អសារ​បង់ នោះ​គាត់​ត្រូវ​ទទួល​ទោស​របស់​នាង​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារ‌បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អាសារ​បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។

សូមមើលជំពូក ចម្លង




ជន‌គណនា 30:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ដែល​បាន​ទទួល​ស្បថ ធ្វើ​ជា​ស្មរ‌បន្ទាល់​ហើយ នោះ​បើ​អ្នក​ណា​ធ្វើ​បាប ដោយ​មិន​ព្រម​ឆ្លើយ​ប្រាប់​អំពី​ការ​ដែល​ខ្លួន​បាន​ឃើញ​ឬ​ដឹង អ្នក​នោះ​ឈ្មោះ​ថា​មាន​ទោស​វិញ


តែ​បើ​ប្ដី​នាង​បាន​ផ្តាច់​បំណន់​នោះ​ចេញ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ពី​ដំណើរ​បំណន់​នោះ ឬ​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​មិន​នៅ​ជាប់​ទៀត​ទេ ដ្បិត​ប្ដី​បាន​ផ្តាច់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ។


បើ‌សិន​ជា​ប្ដី​មិន​មាន​ថា​អ្វី​ឲ្យ​នាង​ត​ទៅ​ទេ នោះ​គឺ​គាត់​បាន​តាំង​បំណន់​នាង​ឲ្យ​នៅ​ជាប់​ហើយ ព្រម​ទាំង​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន​ទាំង​អស់​ផង គឺ​គាត់​បាន​យល់​ព្រម​នឹង​សេចក្ដី​ទាំង​នោះ​ដែរ ពី​ព្រោះ​មិន​បាន​ថា​អ្វី​ឲ្យ​នាង ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង​នោះ​ឡើយ


នេះ​ហើយ​ជា​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ ពី​ដំណើរ​ប្ដី​នឹង​ប្រពន្ធ ហើយ​ពី​ដំណើរ​ឪពុក នឹង​កូន​ស្រី ដែល​នៅ​ក្មេង នៅ​ក្នុង​បន្ទុក​ឪពុក​នៅ​ឡើយ។


តែ​បើ​ឪពុក​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ឮ នោះ​បំណន់​របស់​នាង នឹង​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ភ្ជាប់​ខ្លួន មិន​បាន​នៅ​ជាប់​ទៀត​ទេ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ ពី​ព្រោះ​ឪពុក​បាន​ឃាត់​ហាម។


តែ​បើ​ប្ដី​បាន​ឃាត់​នាង​ក្នុង​ថ្ងៃ​ដែល​បាន​ដឹង នោះ​គាត់​បាន​ផ្តាច់​បំណន់​នាង​ហើយ ព្រម​ទាំង​សេចក្ដី​ដែល​ចេញ​ពី​មាត់​នាង​ដោយ​ឥត​បើ​គិត​នោះ​ផង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​អត់​ទោស​ឲ្យ​នាង។


គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រេក គ្មាន​បាវ​បំរើ ឬ​អ្នក​ជា គ្មាន​ប្រុស នឹង​ស្រី​ទៀត​ទេ ពី​ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម