ប៉ុន្តែ អ្នកត្រូវយកពួកលេវីសម្រាប់យើង ជាស្នងអស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល យើងជាព្រះយេហូវ៉ា ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងអស់ទាំងកូនច្បងក្នុងចំណោមសត្វរបស់ពួកអ៊ីស្រាអែលដែរ»។
ជនគណនា 3:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះលោកម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល ដូចព្រះយេហូវ៉ាបានបង្គាប់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រាអែល តាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ម៉ូសេក៏រាប់អស់ទាំងកូនប្រុសច្បង នៃពួកកូនចៅអ៊ីស្រាអែល ដូចជាព្រះយេហូវ៉ាទ្រង់បានបង្គាប់មក អាល់គីតាប ម៉ូសាជំរឿនចំនួនកូនច្បងទាំងអស់ក្នុងចំណោមកូនចៅអ៊ីស្រអែល តាមបន្ទូលដែលអុលឡោះតាអាឡាបង្គាប់មកគាត់។ |
ប៉ុន្តែ អ្នកត្រូវយកពួកលេវីសម្រាប់យើង ជាស្នងអស់ទាំងកូនប្រុសច្បងក្នុងចំណោមពួកអ៊ីស្រាអែល យើងជាព្រះយេហូវ៉ា ហើយហ្វូងសត្វរបស់ពួកលេវី ជាស្នងអស់ទាំងកូនច្បងក្នុងចំណោមសត្វរបស់ពួកអ៊ីស្រាអែលដែរ»។
អស់ទាំងកូនប្រុសច្បង ដែលបានរាប់តាមចំនួនឈ្មោះរបស់គេ ចាប់ពីអាយុមួយខែឡើងទៅ សរុបទាំងអស់មានចំនួន ២២ ២៧៣ នាក់។