ជនគណនា 3:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំនួនរបស់ពួកគេ រាប់ប្រុសៗទាំងអស់ចាប់ពីអាយុមួយខែឡើងទៅមាន ៦ ២០០ នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦ ២០០ នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកគេដែលបានរាប់តាមចំនួនពួកប្រុសៗចាប់តាំងពីអាយុ១ខែឡើងទៅលើ នោះមានចំនួន៦ពាន់២០០នាក់ អាល់គីតាប ចំនួនរបស់ពួកគេ រាប់ប្រុសៗដែលមានអាយុពីមួយខែឡើងទៅ មានទាំងអស់ ៦ ២០០ នាក់។ |
នៅក្នុងជំរំរបស់ពួកយូដា តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីមួយ។
មេលើវង្សានុវង្សនៃពូជអំបូរម្រ៉ារី គឺស៊ូរីអែល ជាកូនរបស់អ័ប៊ីហែល។ ពួកគេត្រូវបោះជំរំនៅខាងជើងរោងឧបោសថ។