ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 3:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​ខ្សែ​ស្រឡាយ​របស់​អើរ៉ុន និង​លោក​ម៉ូសេ​នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជា‌មួយ​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អើរ៉ុន និង​លោក​ម៉ូសេ នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​ពូជ​ដំណ​របស់​អើរ៉ុន​នឹង​ម៉ូសេ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ

សូមមើលជំពូក

អាល់គីតាប

នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​ហារូន និង​ម៉ូសា នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​នៅ​លើ​ភ្នំ​ស៊ីណៃ។

សូមមើលជំពូក



ជន‌គណនា 3:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​តំណ​វង្ស​នៃ​ពួក​កូន​របស់​លោក​ណូ​អេ គឺ​សិម ហាំ និង​យ៉ា​ផែត។ ក្រោយ​ពី​ទឹក​ជំនន់​មក អ្នក​ទាំង​បី​បាន​បង្កើត​កូន​ចៅ​ដូច​ត​ទៅ៖


នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ


នេះ​ជា​បញ្ជី​ពង្សាវ‌តារ​របស់​លោក​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ។


ឈ្មោះ​របស់​ពួក​កូន​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​គេ គឺ​គើសុន កេហាត់ និង​ម្រ៉ារី ហើយ​លេវី​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។


អាំរ៉ាម​យក​នាង​យ៉ុកិបិត​ជា​ម្តាយ​មីង​ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន និង​ម៉ូសេ ហើយ​អាំរ៉ាម​មាន​អាយុ​រស់​នៅ​បាន​មួយ​រយ​សាម​សិប​ប្រាំពីរ​ឆ្នាំ។


គឺ​លោក​ទាំង​ពីរ​នេះ​ហើយ​ដែល​បាន​ទូល​ផារ៉ោន​ជា​ស្តេច​ស្រុក​អេស៊ីព្ទ ដើម្បី​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ គឺ​លោក​ម៉ូសេ និង​លោក​អើរ៉ុន​នេះ​ឯង។


ព្រះ‌យេហូវ៉ា​បង្គាប់​ដល់​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ី‌ណាយ


នេះ​ហើយ​ជា​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នៅ​ភ្នំ​ស៊ី‌ណាយ សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។:៚


ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


នេះ​ជា​បញ្ជី​ពង្សាវតារ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌រាជ​វង្ស​ព្រះ‌បាទ​ដាវីឌ និង​ជា​ជំនួរ​វង្ស​របស់​លោក​អ័ប្រា‌ហាំ។