ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 26:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​របស់​អេលាប គឺ​នេមួល ដាថាន និង​អ័ប៊ីរ៉ាម។ ដាថាន និង​អ័ប៊ីរ៉ាម​នេះ​ហើយ​ដែល​ក្រុម​ជំនុំ​បាន​ជ្រើស​រើស ជា​អ្នក​ដែល​បាន​លើក​គ្នា​ប្រឆាំង​នឹង​លោក​ម៉ូសេ និង​អើរ៉ុន ជា​មួយ​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ​បាន​លើក​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​របស់​លោក​អេលាប គឺ​នេមូល ដាថាន និង​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​តំណាង​របស់​ប្រជា‌ជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​គ្រា​ដែល​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កូន​របស់​អេលាប គឺ​នេមួល​១ ដាថាន​១ អ័ប៊ីរ៉ាម​១ គឺ​ដាថាន នឹង​អ័ប៊ីរ៉ាម​នេះ​ហើយ ដែល​គេ​បាន​ហៅ​មក​ឯ​ពួក​ជំនុំ ជា​អ្នក​ដែល​បាន​លើក​គ្នា​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ជា​មួយ​នឹង​ពួក​កូរេ ក្នុង​កាល​ដែល​ពួក​កូរេ​បាន​លើក​គ្នា​ទាស់​ទទឹង​នឹង​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

កូន​របស់​លោក​អេលាប គឺ​នេមូល ដាថាន និង​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ជា​តំណាង​របស់​ប្រជា‌ជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​ម៉ូសា និង​ហារូន​នៅ​គ្រា​ដែល​គេ​បះ​បោរ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា។

សូមមើលជំពូក



ជន‌គណនា 26:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ផែនដី​ក៏​ប្រេះ​ហា ហើយ​ស្រូប​យក​ដាថាន រួច​គ្រប​លើ​បក្ស​ពួក​របស់​អ័ប៊ីរ៉ាម​ទៀត​ផង។


នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ក្រុម​ជំនុំ សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន និង​ជា​មេ​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល។


កូន​របស់​ប៉ាលូវ គឺ​អេលាប។


វេទនា​ដល់​អ្នក​ទាំង​នោះ​ហើយ! ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​កាអ៊ីន ហើយ​បណ្ដោយ​ខ្លួនឲ្យ​ទៅ​រក​សេចក្ដី​ខុស​ឆ្គង​របស់​បាឡាម ព្រោះ​តែ​ចង់​បាន​កម្រៃ ហើយក៏​ត្រូវ​វិនាស​ក្នុង​ការ​បះ‌បោរ​របស់​កូរេ ។