ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 26:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​របស់​បេនយ៉ាមីន​តាម​ពូជ​អំបូរ​ពួកគេ​មាន អំបូរ​បេឡា ជា​ពូជពង្ស​បេឡា អំបូរ​អ័សបេល ជា​ពូជពង្ស​របស់​អ័សបេល អំបូរ​អេហ៊ីរ៉ាម ជា​ពូជពង្ស​របស់​អេហ៊ីរ៉ាម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​បេឡា​ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាស‌បែល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌បែល អំបូរ​អេហ៊ី‌រ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អេហ៊ី‌រ៉ាម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ គឺ​បេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេឡា អ័សបេល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អ័សបេល អេហ៊ីរ៉ាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេហ៊ីរ៉ាម

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​បេឡា ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាសបែល ជា​ពូជ‌ពង្ស​របស់​លោក​អាសបែល អំបូរ​អេហ៊ីរ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អេហ៊ីរ៉ាម។

សូមមើលជំពូក



ជន‌គណនា 26:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​លោក​អ៊ីស្រា‌អែល​ក្នុង​និមិត្ត​នៅ​ពេល​យប់​ថា៖ «យ៉ាកុប! យ៉ាកុប​អើយ!» លោក​ទូល​ឆ្លើយ​ថា៖ «ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់!»


កូន​របស់​បេនយ៉ាមីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ


បេនយ៉ាមីន​បង្កើត​បេឡា​ជា​កូន​ច្បង ទី​ពីរ​អ័ស‌បេល ទី​បី​អ័ហ៊ី‌រ៉ាម


កូន​ចៅ​របស់​បេនយ៉ាមីន តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​កូន​ចៅ​អេប្រាអិម។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៣២ ៥០០ នាក់។ អ្នក​ទាំង​នេះ​ជា​កូន​ចៅ​របស់​យ៉ូសែប​តាម​ពូជពង្ស​របស់​ពួកគេ។


អំបូរ​ស៊ូផាម ជា​ពូជពង្ស​របស់​ស៊ូផាម អំបូរ​ហ៊ូផាម ជា​ពូជពង្ស​របស់​ហ៊ូផាម។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។