Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន​តាម​គ្រួ​គេ គឺ​បេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេឡា អ័សបេល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អ័សបេល អេហ៊ីរ៉ាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​អេហ៊ីរ៉ាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 កូន​ចៅ​របស់​បេនយ៉ាមីន​តាម​ពូជ​អំបូរ​ពួកគេ​មាន អំបូរ​បេឡា ជា​ពូជពង្ស​បេឡា អំបូរ​អ័សបេល ជា​ពូជពង្ស​របស់​អ័សបេល អំបូរ​អេហ៊ីរ៉ាម ជា​ពូជពង្ស​របស់​អេហ៊ីរ៉ាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​បេឡា​ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាស‌បែល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌បែល អំបូរ​អេហ៊ី‌រ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អេហ៊ី‌រ៉ាម។

សូមមើលជំពូក ចម្លង

អាល់គីតាប

38 កូន​ចៅ​របស់​ពុន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​បេឡា ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាសបែល ជា​ពូជ‌ពង្ស​របស់​លោក​អាសបែល អំបូរ​អេហ៊ីរ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អេហ៊ីរ៉ាម។

សូមមើលជំពូក ចម្លង




ជន‌គណនា 26:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​អ៊ីស្រាអែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ


កូន​របស់​បេន‌យ៉ាមីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម នឹង​អើឌ


ឯ​បេន‌យ៉ាមីន គាត់​បង្កើត​បេឡា​ជា​កូន​ច្បង រួច​អ័សបេល ជា​កូន​ទី​២ អ័ហ៊ី‌រ៉ាម​ទី​៣


ឯ​ពូជ​ដំណ​នៃ​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ជា​មនុស្ស​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន​គ្រប់ៗ​គ្នា


នោះ​ហើយ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេប្រា‌អិម តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៣​ម៉ឺន​២​ពាន់​៥០០​នាក់ នោះ​ជា​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ។


ស៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ូផាម ហ៊ូផាម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ហ៊ូផាម


សេឡា​១ អេលេប​១ យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម​១ គីបៀរ​១ នឹង​គារយ៉ាត់​១ ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង នេះ​ហើយ​ជា​មរដក​របស់​ពួក​កូន​ចៅ​បេន‌យ៉ាមីន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម