ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 26:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កូន​ចៅ​របស់​អេប្រាអិម​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​ស៊ូថេឡា ជា​ពូជពង្ស​របស់​ស៊ូថេឡា អំបូរ​បេគើរ ជា​ពូជពង្ស​របស់​បេគើរ អំបូរ​ថាហាន ជា​ពូជពង្ស​របស់​ថាហាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​ស៊ូថេ‌ឡា​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូថេ‌ឡា អំបូរ​បេគើរ​ជា​ពូជ‌ពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន​ជា​ពូជ‌ពង្ស​របស់​លោក​ថាហាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ គឺ​ស៊ុថេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ុថេឡា បេគើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេគើរ ថាហាន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថាហាន

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូថេឡា ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូថេឡា អំបូរ​បេគើរ ជា​ពូជ‌ពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន ជា​ពូជ‌ពង្ស​របស់​លោក​ថាហាន។

សូមមើលជំពូក



ជន‌គណនា 26:35
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជ​ពង្ស​របស់​យ៉ូសែប គឺ​កូន​ចៅ​របស់​អេប្រាអិម តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


អ្នក​ទាំង​នេះ​ជា​ពូជពង្ស​របស់​ម៉ាណា‌សេ។ អស់​អ្នក​ដែល​គេ​បាន​រាប់​មាន​ចំនួន ៥២ ៧០០ នាក់។


កូន​ចៅ​របស់​ស៊ុថេឡា​មាន អំបូរ​អេរ៉ាន ជាពូជពង្ស​របស់​អេរ៉ាន។