Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:35 - អាល់គីតាប

35 កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូថេឡា ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូថេឡា អំបូរ​បេគើរ ជា​ពូជ‌ពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន ជា​ពូជ‌ពង្ស​របស់​លោក​ថាហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 កូន​ចៅ​របស់​អេប្រាអិម​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន អំបូរ​ស៊ូថេឡា ជា​ពូជពង្ស​របស់​ស៊ូថេឡា អំបូរ​បេគើរ ជា​ពូជពង្ស​របស់​បេគើរ អំបូរ​ថាហាន ជា​ពូជពង្ស​របស់​ថាហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន អំបូរ​ស៊ូថេ‌ឡា​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូថេ‌ឡា អំបូរ​បេគើរ​ជា​ពូជ‌ពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន​ជា​ពូជ‌ពង្ស​របស់​លោក​ថាហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ គឺ​ស៊ុថេឡា​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ុថេឡា បេគើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​បេគើរ ថាហាន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ថាហាន

សូមមើលជំពូក ចម្លង




ជន‌គណនា 26:35
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​ពូជ‌ពង្ស​របស់​យូសុះ កូន​ចៅ​លោក​អេប្រា‌អ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កងទ័ព​បាន


អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ ដែល​គេ​ជំរឿន​បាន ៥២ ៧០០ នាក់។


កូន​ចៅ​របស់​លោក​ស៊ូថេឡា​មាន: អំបូរ​អេរ៉ាន ជា​ពូជ‌ពង្ស​របស់​លោក​អេរ៉ាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម