នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។
ជនគណនា 26:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់យ៉ូសែបតាមពូជអំបូររបស់ពួកគេមាន ម៉ាណាសេ និងអេប្រាអិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅយ៉ូសែបតាមគ្រួគេ គឺម៉ាន៉ាសេ១ នឹងអេប្រាអិម១ អាល់គីតាប កូនចៅរបស់យូសុះ តាមអំបូររបស់ពួកគេ គឺម៉ាណាសេ និងអេប្រាអ៊ីម។ |
នៅស្រុកអេស៊ីព្ទ លោកយ៉ូសែបមានកូនប្រុសពីរនាក់ គឺម៉ាណាសេ និងអេប្រាអិម ដែលនាងអាសណាត់ កូនស្រីរបស់លោកប៉ូទី-ផេរ៉ា ជាសង្ឃនៅក្រុងអូន បានបង្កើតឲ្យលោក។
រីឯកូនប្រុសទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីព្ទ មុនដែលពុកមកនៅស្រុកនេះ គឺអេប្រាអិម និងម៉ាណាសេ ជារបស់ពុក គឺដូចជារូបេន និងស៊ីម្មាន ជារបស់ពុកដែរ។
ពួកកូនចៅរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀងដែលនៅក្នុងស្រុកនោះ គេក៏ចម្រើនឡើងចាប់តាំងពីស្រុកបាសាន រហូតដល់ស្រុកបាល-ហ៊ើរម៉ូន សេនារ និងភ្នំហ៊ើរម៉ូន។
កូនរបស់ម៉ាណាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងបង្កើតម៉ាគារ ជាឪពុកកាឡាត។
កូនចៅរបស់ម៉ាណាសេ តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន
ដោយអំណោយដ៏វិសេស ដែលកើតពីដីដ៏មានជាបរិបូរ ហើយព្រះគុណរបស់ព្រះអង្គ ដែលគង់ក្នុងគុម្ពបន្លា។ សូមឲ្យពរទាំងនេះស្ថិតនៅលើក្បាលរបស់យ៉ូសែប នៅលើថ្ងាសរបស់គាត់ ដែលជាមេក្នុងចំណោមពួកបងប្អូនរបស់ខ្លួន។
ព្រោះពួកកូនចៅលោកយ៉ូសែបចែកចេញជាកុលសម្ព័ន្ធពីរ គឺម៉ាណាសេ និងអេប្រាអិម។ រីឯកុលសម្ព័ន្ធលេវីមិនបានទទួលចំណែកនៅក្នុងស្រុកនោះទេ គឺបានទទួលតែទីក្រុងសម្រាប់រស់នៅ ព្រមទាំងវាលស្មៅនៅជុំវិញទាំងប៉ុន្មានសម្រាប់ហ្វូងសត្វ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។