Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 26:28 - អាល់គីតាប

28 កូន​ចៅ​របស់​យូសុះ តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណាសេ និង​អេប្រាអ៊ីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 កូន​ចៅ​របស់​យ៉ូសែប​តាម​ពូជ​អំបូរ​របស់​ពួកគេ​មាន ម៉ាណា‌សេ និង​អេប្រាអិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​ពួក​កូន​ចៅ​យ៉ូសែប​តាម​គ្រួ​គេ គឺ​ម៉ាន៉ាសេ​១ នឹង​អេប្រា‌អិម​១

សូមមើលជំពូក ចម្លង




ជន‌គណនា 26:28
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ស្រុក​អេស៊ីប យូសុះ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រា‌អ៊ីម ជា​កូន​ដែល​អាស‌ណាត់ កូន​ស្រី​ប៉ូទី‌ផេរ៉ា អ៊ីមុាំ​នៅ​ក្រុង​អូន បាន​បង្កើត​ជូន​គាត់។


ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។


កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល​តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​នោះ ចាប់​តាំង​ពី​ស្រុក​បាសាន​រហូត​ដល់​ស្រុក​បាល-‌ហ៊ើរ‌ម៉ូន ភ្នំ​ស៊ីនៀរ និង​ភ្នំ​ហ៊ើរ‌ម៉ូន ហើយ​ពួក​គេ​កើន​ចំនួន​ឡើង​ជា​ច្រើន។


កូន​របស់​លោក​ម៉ាណា‌សេ គឺ អាសរាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើ‌រ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។


កូន​ចៅ​លោក​ម៉ាណាសេ រាប់​តាម​គ្រួសារ​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ​អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កង‌ទ័ព​បាន


ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយ​ភោគ​ទ្រព្យ​ធម្មជាតិ។ សូម​ទ្រង់​ដែល​នៅ​ក្នុង​គុម្ពោត សន្តោស​ដល់​កូន​ចៅ​យូសុះ ដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។


គេ​ចាត់​ទុក​កូន​ចៅ​យូសុះ ជា​កុល‌សម្ព័ន្ធ​ពីរ គឺ​ម៉ាណាសេ និង​អេប្រា‌អ៊ីម។ រីឯ​កុល‌សម្ព័ន្ធ​លេវី​ពុំ​បាន​ទទួល​ទឹក​ដី​ទេ គឺ​ពួក​គេ​ទទួល​តែ​កន្លែង​សម្រាប់​ស្នាក់​អាស្រ័យ​នៅ​តាម​ក្រុង​នានា ព្រម​ទាំង​ដី​ធ្លី​សម្រាប់​សត្វ​ពាហនៈ និង​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម