កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
ជនគណនា 26:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់យូដាមាន អ៊ើរ និងអូណាន់ តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកយូដាមានអ៊ើរ និងអូណាន ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅយូដា គឺអ៊ើរ១ ហើយនឹងអូណាន់១ ឯអ៊ើរ ហើយនឹងអូណាន់នេះ គេបានស្លាប់ទៅនៅស្រុកកាណាន អាល់គីតាប កូនរបស់លោកយូដាមានអ៊ើរ និងអូណាន់ ក៏ប៉ុន្តែ អ្នកទាំងពីរបានស្លាប់នៅស្រុកកាណាន។ |
កូនរបស់យូដា គឺអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស (តែអ៊ើរ និងអូណាន់បានស្លាប់នៅស្រុកកាណាន) ហើយកូនរបស់ពេរេស គឺហេស្រុន និងហាមុល។
កូនចៅរបស់យូដា តាមខ្សែស្រឡាយ តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់គ្នាដែលអាចនឹងចេញទៅច្បាំងបាន