Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 4:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ នឹង​សូបាល

សូមមើលជំពូក ចម្លង

អាល់គីតាប

1 កូន​ចៅ​របស់​លោក​យូដា​មាន ពេរេស ហេស្រុន កើរមី ហ៊ើរ និង​សូបាល។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 4:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ កាល​កូន​នោះ​បាន​ដក​ដៃ​ចូល​ទៅ​វិញ នោះ​មើល៍ បង​វា​ក៏​កើត​ចេញ​មក ហើយ​ឆ្មប​ពោល​ថា៖ «ម្ដេច​ក៏​ឯង​ប្រជែង​ខ្លួន​ចេញ​មកដូច្នេះ!» ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​កូន​នោះ​ថា "ពេរេស" ។


កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស (តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន) ហើយ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។


កាលែប កូន​របស់​ហេស្រុន បង្កើត​បាន​កូន​ជា‌មួយ​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​ជា‌មួយ​យេរីអូត​ដែរ កូន​របស់​គេ គឺ​យេស៊ើរ សូបាប់ និង​អើដូន។


ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ទាំង​បី​នាក់​នេះ​ជា​កូន​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់។ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បាន​ដក​យក​ជីវិត​គាត់​ទៅ។


តាម៉ារ​ជា​កូន​ប្រសា​របស់​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ។ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​ប្រាំ​នាក់។


ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល។


ទាំង​អស់​នេះ​ជា​កូន​ចៅ​របស់​កាលែប។ កូន​របស់​ហ៊ើរ ដែល​ជា​កូន​ច្បង​របស់​នាង​អេប្រា‌តា គឺ​សូបាល ជា​អ្នក​តាំង​ក្រុង​គារយ៉ាត់-យារីម


កូន​របស់​កើមី គឺ​អេកាន​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ដោយ​បាន​បំពាន​ចំពោះ​របស់​ដែល​បាន​ថ្វាយ​ដល់​ព្រះ។


កូន​របស់​ហេស្រុន នោះ​គឺ​យេរ៉ា‌ម្អែល រ៉ាម និង​កាលែប។


បុត្រ​របស់​អេលី‌យ៉ូណាយ គឺ​ហូដា‌វា អេលា‌ស៊ីប ពេឡា‌យ៉ា អ័កកាប យ៉ូ‌ហា‌ណាន ដេឡា‌យ៉ា និង​អ័ណា‌នី ទាំង​អស់​មាន​ប្រាំពីរ​អង្គ។


ឯ​រីអា‌យ៉ា កូន​សូបាល បង្កើត​យ៉ា‌ហាត ហើយ​យ៉ា‌ហាត​បង្កើត​អ័ហ៊ូ‌ម៉ាយ និង​ឡាហាឌ នេះ​ហើយ​ជា​គ្រួ​នៃ​ពួក​សូរ៉ាត។


កូន​ចៅ​របស់​យូដា​មាន អ៊ើរ និង​អូណាន់ តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន។


យូដា​យក​នាង​តា​ម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុន ហេស្រុន​បង្កើត​អើរ៉ាម


ណាសូន​ជា​កូន​អេមី‌ណាដាប់ អេមី‌ណាដាប់​ជា​កូន​អើរ៉ាម អើរ៉ាម​ជា​កូន​អែសរ៉ូម អែសរ៉ូម​ជា​កូន​ពេរេស ពេរេស​ជា​កូន​យូដា


នេះ​ហើយ​ជា​ពង្សាវ‌តារ​របស់​ពេរេស គឺ​ពេរេស​បង្កើត​ហេស្រុន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម