ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 26:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​មក​កាន់​អេលាសារ ជា​កូន​របស់​សង្ឃ​អើរ៉ុន​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ក្រោយ​សេចក្ដី​វេទនា​នោះ​មក ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អេលាសារ​ជា​កូន​អើរ៉ុន​ដ៏​ជា​សង្ឃ​ថា

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​លោក​អេឡាសារ ជា​កូន​របស់​អ៊ីមុាំ​ហារូន​ថា៖

សូមមើលជំពូក



ជន‌គណនា 26:1
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។


ដ្បិត​គេ​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ដោយ​ឧបាយ‌កល ដែល​គេ​មក​បញ្ឆោត​លួង‌លោម​អ្នក​រាល់​គ្នា​ពី​រឿង​នៅ​ពេអរ និង​ពី​រឿង​នាង​កូសប៊ី ជា​កូន​របស់​មេ​ដឹក​នាំ​សាសន៍​ម៉ាឌាន ត្រូវ​ជា​បង‌ប្អូន​របស់​គេ នាង​ត្រូវ​ស្លាប់​នៅ​ថ្ងៃ​មាន​គ្រោះ​កាច ដោយ​ព្រោះ​រឿង​ពេអរ​នោះ»។


ប៉ុន្តែ អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះ​កាច​នោះ មាន​ចំនួន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។