ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។
ជនគណនា 24:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ហើយស្គាល់តម្រិះរបស់ព្រះដ៏ខ្ពស់បំផុត ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាពាក្យរបស់អ្នកដែលបានឮព្រះបន្ទូល របស់ព្រះជាម្ចាស់ អ្នកដែលស្គាល់តម្រិះរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលនៃព្រះ ជាអ្នកដែលស្គាល់គំនិតនៃព្រះដ៏ខ្ពស់បំផុត ហើយជាអ្នកដែលបានឃើញព្រះដ៏មានគ្រប់ព្រះចេស្តាក្នុងការជាក់ស្តែង ព្រមទាំងក្រាបចុះដោយមានភ្នែកបើកឡើង អាល់គីតាប នេះជាពាក្យរបស់អ្នកដែលបានឮបន្ទូល របស់អុលឡោះ អ្នកដែលស្គាល់តំរិះរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត អ្នកដែលបានឃើញនិមិត្តហេតុអស្ចារ្យ ពីទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត អ្នកដែលស្លុងស្មារតី ហើយមើលឃើញយ៉ាងច្បាស់។ |
ព្រះបាទម៉ិលគីស្សាដែកជាស្តេចក្រុងសាឡិម បានយកនំបុ័ង និងស្រាទំពាំងបាយជូរមក។ ស្ដេចជាសង្ឃរបស់ព្រះដ៏ខ្ពស់បំផុត ។
ពេលលោកអាប់រ៉ាមមានអាយុកៅសិបប្រាំបួនឆ្នាំ ព្រះយេហូវ៉ាបានលេចមកឲ្យលោកអាប់រ៉ាមឃើញ ហើយមានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកដើរនៅចំពោះយើង ហើយឲ្យបានគ្រប់លក្ខណ៍ចុះ
ដូច្នេះ គាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់
ខ្ញុំឃើញព្រះអង្គ តែមិនមែនក្នុងឥឡូវនេះទេ ខ្ញុំសម្លឹងមើលព្រះអង្គ តែមិនមែននៅជិតទេ។ មានផ្កាយមួយចេញពីយ៉ាកុប ហើយមានដំបងរាជ្យមួយកើតពីអ៊ីស្រាអែល។ ដំបងនោះនឹងវាយបំបែកថ្ងាស របស់ម៉ូអាប់ ហើយវាយបំបាក់អស់ទាំងកូនចៅរបស់សេត។
ហើយគាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់
ជាពាក្យរបស់មនុស្សដែលឮព្រះបន្ទូលរបស់ព្រះ ជាអ្នកដែលឃើញនិមិត្តពីព្រះដ៏មានគ្រប់ព្រះចេស្តា ទាំងក្រាបចុះ តែភ្នែករបស់ខ្លួនមើលឃើញច្បាស់។
បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។
រីឯចំណីអាហារដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «យើងទាំងអស់គ្នាសុទ្ធតែចេះដឹង»។ ការចេះដឹងនាំឲ្យអួតបំប៉ោង តែសេចក្តីស្រឡាញ់ស្អាងចិត្តវិញ។