ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 24:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​កន្លែង​លោក​វិញ​ទៅ! យើង​បាន​គិត​ថា "យើង​នឹង​លើក​លោក​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ" តែ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​លោក​មាន​សក្តិ‌យស​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ចូរ​ឯង​រត់​ទៅ​កន្លែង​ឯង​ឥឡូវ​ចុះ អញ​បាន​គិត​នឹង​លើក​ឯង​ឲ្យ​មាន​សក្តិ‌យស​ជា​ធំ តែ​មើល ព្រះ‌យេហូវ៉ា​បាន​ឃាត់​មិន​ឲ្យ​ឯង​មាន​សក្តិ‌យស​ទេ

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ចូរ​អ្នក​រត់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ទៅ! យើង​មាន​បំណង​ផ្តល់​កិត្តិយស​ឲ្យ​អ្នក តែអុលឡោះ‌តាអាឡា​រារាំង​អ្នក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។

សូមមើលជំពូក



ជន‌គណនា 24:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​យើង​នឹង​លើក​លោក​ជា​ធំ ហើយ​អ្វីៗ​ដែល​លោក​បង្គាប់​ដល់​យើង នោះ​យើង​នឹង​ធ្វើ​តាម​ទាំង​អស់។ សូម​មក​ដាក់​បណ្ដា‌សា​ជន‌ជាតិ​នេះ​ឲ្យ​យើង​ផង"»។


បាឡាក​មាន​រាជ‌ឱង្ការ​ទៅ​កាន់​បាឡាម​ថា៖ «តើ​យើង​មិន​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​មក​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​លោក​មិន​បាន​មក​ជួប​យើង? តើ​យើង​មិន​អាច​លើក​កិត្តិយស​លោក​បាន​ទេ​ឬ?»


ពេល​នោះ សេចក្ដី‌ក្រោធ​របស់​បាឡាម​ឆួល​ឡើង​ទាស់​នឹង​បាឡាម ហើយ​ស្ដេច​ទះ​ព្រះ‌ហស្ត​សន្ធាប់ ហើយ​មាន​រាជ‌ឱង្ការ​ទៅ​បាឡាម​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ដាក់​បណ្ដា‌សា​ខ្មាំង‌សត្រូវ​របស់​យើង តែ​មើល៍! លោក​បាន​ឲ្យ​ពរ​ពួកគេ​រហូត​ដល់​ទៅ​បី​ដង​ទៅ​វិញ។


បាឡាម​ទូល​ទៅ​បាឡាក​ថា៖ «តើ​ទូល‌បង្គំ​មិន​បាន​ប្រាប់​ពួក​អ្នក​នាំ​សារ​ដែល​ព្រះ​ករុណា​បាន​ចាត់​ឲ្យ​ទៅ​ជួប​ទូល‌បង្គំ​ទេ​ឬ​ថា


ប៉ុន្តែ លោក​ពេត្រុស​តប​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ប្រាក់​របស់​អ្នក វិនាស​ជា‌មួយ​អ្នក​ទៅ​ចុះ ព្រោះ​អ្នក​ស្មាន​ថា អ្នក​អាច​យក​ប្រាក់​មក​ទិញ​អំណោយ‌ទាន​របស់​ព្រះ​បាន!


លើស​ពី​នេះ​ទៀត ខ្ញុំ​រាប់​អ្វីៗ​ទាំង​អស់​ទុក​ដូច​ជា​ខាត ដោយ​សារ​តែ​សេចក្ដី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌អង្គ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​ខ្ញុំ​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​ព្រះ‌គ្រីស្ទ​វិញ


ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​បាត់​ផល​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ គឺ​ឲ្យ​បាន​ទទួល​រង្វាន់​ពេញ​លេញ​វិញ។