រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។
ជនគណនា 22:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាកបានថ្វាយគោ និងចៀមជាយញ្ញបូជា ហើយផ្ញើទៅឲ្យបាឡាម និងទៅឲ្យពួកមន្ត្រីដែលនៅជាមួយគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទបាឡាក់បានយកគោ និងចៀម ធ្វើយញ្ញបូជា ហើយជូនសាច់ខ្លះទៅលោកបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះបាឡាកទ្រង់ថ្វាយគោ នឹងចៀមជាយញ្ញបូជា រួចផ្ញើទៅឲ្យបាឡាម នឹងពួកមេដែលនៅជាមួយនឹងគាត់។ អាល់គីតាប ស្តេចបាឡាក់បានយកគោ និងចៀមធ្វើគូរបាន ហើយជូនសាច់ខ្លះទៅបាឡាម ព្រមទាំងមេដឹកនាំដែលមកជាមួយអ្នក។ |
រួចលោកយ៉ាកុបក៏ថ្វាយយញ្ញបូជានៅលើភ្នំនោះ ហើយហៅបងប្អូនរបស់លោកមកបរិភោគ។ គេក៏នាំគ្នាបរិភោគ រួចស្នាក់នៅលើភ្នំក្នុងយប់នោះ។
នៅថ្ងៃបន្ទាប់ បាឡាកបាននាំបាឡាមឡើងទៅបាម៉ុត-បាល ហើយនៅកន្លែងនោះ គាត់អាចឃើញប្រជាជនអ៊ីស្រាអែល មួយភាគ។
ស្ដេចក៏នាំគាត់ទៅកាន់វាលសូភិម គឺទៅលើកំពូលភ្នំពីសកា ហើយសង់អាសនាប្រាំពីរ រួចថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។
បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម ហើយបាឡាក និងបាឡាមក៏ថ្វាយគោឈ្មោល និងចៀមមួយ នៅលើអាសនានីមួយៗ។
បាឡាកក៏ធ្វើតាមពាក្យរបស់បាឡាម គឺបានថ្វាយគោឈ្មោលមួយ និងចៀមឈ្មោលមួយ នៅលើអាសនានីមួយៗ។