គឺពួកអ្នកដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះ គេបានស្លាប់ដោយគ្រោះកាច នៅចំពោះព្រះយេហូវ៉ា។
ជនគណនា 22:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លារបស់លោកបានឃើញខ្ញុំ ហើយបានងាកចេញពីខ្ញុំបីដងមកហើយ។ ប្រសិនបើវាមិនបានបែរចេញពីខ្ញុំទេ នោះប្រាកដជាខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវាវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លាញីបានឃើញខ្ញុំ វាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លារបស់ឯងបានឃើញអញ ហើយបានងាកបែរចេញពីអញ៣ដងនេះហើយ បើវាមិនបានបែរចេញពីអញទេ នោះប្រាកដជាអញបានសំឡាប់ឯងហើយ តែទុកឲ្យវានៅរស់វិញ អាល់គីតាប លាញីបានឃើញខ្ញុំវាងាកចេញពីខ្ញុំដល់ទៅបីដង ប្រសិនបើវាមិនងាកចេញពីខ្ញុំទេនោះ ម៉្លេះសមខ្ញុំសម្លាប់អ្នក ហើយទុកជីវិតឲ្យវា»។ |
គឺពួកអ្នកដែលបាននាំដំណឹងអាក្រក់ពីស្រុកនោះ គេបានស្លាប់ដោយគ្រោះកាច នៅចំពោះព្រះយេហូវ៉ា។
ទេវតារបស់ព្រះយេហូវ៉ាពោលទៅគាត់ថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? មើល៍! ខ្ញុំបានចេញមកទាស់នឹងលោក ព្រោះចិត្តរបស់លោករឹងចចេសនៅចំពោះមុខខ្ញុំ។
ពេលនោះ បាឡាមពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «ខ្ញុំប្របាទបានធ្វើបាបហើយ ដ្បិតខ្ញុំប្របាទមិនបានដឹងថាលោកម្ចាស់ឈរតាមផ្លូវទាស់នឹងខ្ញុំប្របាទទេ។ ដូច្នេះ ប្រសិនបើការនេះជាសេចក្ដីអាក្រក់នៅចំពោះលោកម្ចាស់ នោះខ្ញុំប្របាទនឹងត្រឡប់ទៅវិញ»។