ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។
ជនគណនា 22:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍ម៉ូអាប់ភ័យខ្លាចដល់ប្រជាជននោះជាខ្លាំង ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ព្រោះគេមានចំនួនដ៏ច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រាអែល ដែលមានចំនួនដ៏ច្រើននេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សាសន៍ម៉ូអាប់ក៏ភ័យខ្លាចជាខ្លាំង ហើយមានចិត្តស្រយុតរន្ធត់ នៅមុខពួកកូនចៅអ៊ីស្រាអែល ដោយព្រោះគេមានគ្នាច្រើន អាល់គីតាប ជនជាតិម៉ូអាប់ភ័យខ្លាច ហើយញ័ររន្ធត់នៅចំពោះមុខប្រជាជនអ៊ីស្រអែលដែលមានចំនួនដ៏ច្រើននេះ។ |
ដ្បិតពួកគេមិនបានយកនំប៉័ង និងទឹកមកទទួលពួកកូនចៅអ៊ីស្រាអែលទេ គឺបានជួលបាឡាម ឲ្យមកដាក់បណ្ដាសាដល់ពួកគេវិញ ប៉ុន្តែ ព្រះនៃយើងបានបង្វែរបណ្ដាសា ឲ្យទៅជាព្រះពរវិញ។
គេមានសេចក្ដីភ័យខ្លាចជាខ្លាំង គឺភ័យខ្លាច នៅកន្លែងដែលគ្មានហេតុភ័យខ្លាច ដ្បិតព្រះនឹងកម្ចាត់កម្ចាយឆ្អឹង របស់ពួកអ្នកដែលបោះទ័ពទាស់នឹងអ្នក អ្នកនឹងធ្វើឲ្យគេអាម៉ាស់ ដ្បិតព្រះបដិសេធមិនទទួលគេឡើយ។
ប៉ុន្តែ ដែលធ្វើទុក្ខគេប៉ុណ្ណា នោះគេក៏ចម្រើនជាច្រើន ទាំងសាយពេញពាសឡើងប៉ុណ្ណោះដែរ ហើយសាសន៍អេស៊ីព្ទមានការភ័យខ្លាច ដោយព្រោះប្រជាជនអ៊ីស្រាអែល។
ពួកមេនៃសាសន៍អេដុមមានសេចក្ដីភាន់ភាំង ពួកខ្លាំងពូកែនៅស្រុកម៉ូអាប់មានសេចក្ដីភ័យញ័រ ហើយមនុស្សទាំងអស់ ដែលនៅស្រុកកាណានក៏ស្លុតចិត្ត។
យើងនឹងចាត់សេចក្ដីស្ញែងខ្លាចរបស់យើងទៅមុនអ្នក ហើយនឹងបំផ្លាញជាតិសាសន៍ទាំងអស់ដែលអ្នកទៅដល់ យើងនឹងធ្វើឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នករត់បាក់ទ័ពនៅមុខអ្នក។
កាលណាដំណឹងនេះបានឮទៅដល់ស្រុកអេស៊ីព្ទ នោះគេនឹងសោកសៅជាពន្លឹក ដោយសារដំណឹងពីក្រុងទីរ៉ុសនោះ
នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមធ្វើឲ្យប្រជាជន ដែលនៅក្រោមមេឃទាំងប៉ុន្មានភ័យញ័រ ហើយកោតខ្លាចដល់អ្នក។ ពេលគេឮនិយាយពីអ្នក គេនឹងញាប់ញ័រ ព្រមទាំងមានចិត្តថប់បារម្ភដោយព្រោះអ្នក"»។
គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
គេឆ្លើយតបលោកយ៉ូស្វេថា៖ «ព្រោះមានគេប្រាប់មកយើងខ្ញុំ ជាបាវបម្រើរបស់លោកជាប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យចែកស្រុកនេះទាំងអស់ដល់ពួកលោក ហើយឲ្យបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ចេញពីមុខលោក។ ហេតុនេះហើយបានជាយើងខ្ញុំប្រព្រឹត្តដូច្នេះ ដោយភ័យខ្លាចចំពោះអាយុជីវិតរបស់យើងខ្ញុំជាខ្លាំង ព្រោះតែពួកលោក។