ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 22:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ប្រាប់​ពួក​មន្ត្រី​របស់​បាឡាក​ថា៖ «សូម​ត្រឡប់​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​អស់​លោក​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះ‌បាទ​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ប្រាប់​ដល់​ពួក​មេ ដែល​មក​ពី​បាឡាក​ថា ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ

សូមមើលជំពូក

អាល់គីតាប

បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ ដែល​ស្តេច​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ អុលឡោះ‌តាអាឡា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។

សូមមើលជំពូក



ជន‌គណនា 22:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​បាឡាម​ថា៖ «អ្នក​មិន​ត្រូវ​ទៅ​ជាមួយ​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្ដា‌សា​ប្រជាជន​នេះ​ដែរ ដ្បិត​គេ​មាន​ពរ​ហើយ»។


ដូច្នេះ ពួក​មន្ត្រី​សាសន៍​ម៉ូអាប់​ក៏​ក្រោក​ឡើង ហើយ​វិល​ត្រឡប់​ទៅ​គាល់​បាឡាក​វិញ ទូល​ថា៖ «បាឡាម​មិន​ព្រម​មក​ជា‌មួយ​យើង​ខ្ញុំ​ទេ»។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក មិន​ស្តាប់​តាម​បាឡាម​ទេ គឺ​ព្រះ‌អង្គ​បាន​បង្វែរ​បណ្ដា‌សា ឲ្យ​ទៅ​ជា​ព្រះ​ពរ​ដល់​អ្នក​វិញ ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​ស្រឡាញ់​អ្នក ។