Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 22:13 - អាល់គីតាប

13 បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ ដែល​ស្តេច​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ អុលឡោះ‌តាអាឡា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ប្រាប់​ពួក​មន្ត្រី​របស់​បាឡាក​ថា៖ «សូម​ត្រឡប់​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​អស់​លោក​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 លោក​បាឡាម​ក្រោក​ពី​ព្រលឹម ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​មេ​ដឹក​នាំ​ដែល​ព្រះ‌បាទ​បាឡាក់​បាន​ចាត់​ឲ្យ​មក​នោះ​ថា៖ «សូម​អស់​លោក​អញ្ជើញ​វិល​ទៅ​ស្រុក​របស់​អស់​លោក​វិញ​ចុះ ព្រះ‌អម្ចាស់​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​អស់​លោក​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 បាឡាម​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ប្រាប់​ដល់​ពួក​មេ ដែល​មក​ពី​បាឡាក​ថា ចូរ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ព្រម​បើក​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​ទេ

សូមមើលជំពូក ចម្លង




ជន‌គណនា 22:13
3 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​មាន​បន្ទូល​មក​កាន់​បាឡាម​ថា៖ «កុំ​ទៅ​ជា​មួយ​ពួក​គេ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ដាក់​បណ្តា‌សា​ប្រជា‌ជន​នោះ​ដែរ ដ្បិត​យើង​បាន​ឲ្យ​ពរ​ពួក​គេ​រួច​ហើយ!»។


មេ​ដឹក​នាំ​របស់​ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​វិល​មក​ជួប​ស្តេច​បាឡាក់​វិញ ប្រាប់​ថា៖ «បាឡាម​មិន​ព្រម​មក​ជា​មួយ​ពួក​យើង​ទេ»។


ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​បាឡាម​ទេ គឺ​ទ្រង់​បាន​ប្តូរ​បណ្តាសា​ឲ្យ​ប្រែ​ទៅ​ជា​ពរ​ដល់​អ្នក​វិញ ដ្បិត​ទ្រង់​ស្រឡាញ់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម