ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 20:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ម៉ូសេ​ក៏​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ គឺ​ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​របស់​ក្រុម​ជំនុំ​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ម៉ូសេ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ម៉ូសេ​ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គេ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​ភ្នែក​នៃ​ពួក​ជំនុំ​ទាំង​អស់​គ្នា

សូមមើលជំពូក

អាល់គីតាប

ម៉ូសា​បាន​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​គាត់។ ពួក​គាត់​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ​នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល។

សូមមើលជំពូក



ជន‌គណនា 20:27
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​គាត់​វិញ។ ឯ​អើរ៉ុន​ត្រូវ​បាន​ប្រមូល​ទៅ​ជួប​ដូន​តា​របស់​គាត់ គឺ​គាត់​ត្រូវ​ស្លាប់​នៅ​ទី​នោះ»។


លោក​ម៉ូសេ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​លោក រួច​លោក​អើរ៉ុន​ក៏​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ។ លោក​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ។


ពួកគេ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំ​ហោរ តាម​ផ្លូវ​ទៅ​សមុទ្រ​ក្រហម ដើម្បី​ដើរ​វាង​ស្រុក​អេដុម ប៉ុន្តែ នៅ​តាម​ផ្លូវ ប្រជាជន​មិន​ចេះ​អត់​ទ្រាំ។