បន្ទាប់មក ទង់ជ័យនៃជំរំដាន់នាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន បំពេញមុខងារជាទ័ពការពារជួរខាងក្រោយជំរំទាំងអស់ ហើយអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ គ្រប់គ្រងលើអង្គភាពទាំងមូល។
ជនគណនា 2:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងជំរំរបស់ពួកដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំ ចុងក្រោយ តាមអង្គភាពរបស់ខ្លួន»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នកដែលបានរាប់ ក្នុងទីដំឡើងត្រសាលរបស់ពួកដាន់ រួមទាំងអស់មាន១សែន៥ម៉ឺន៧ពាន់៦០០នាក់ ពួកនេះជាអ្នកដើរខាងក្រោយបង្អស់ តាមទង់ជ័យរបស់គេរៀងខ្លួន។ អាល់គីតាប កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញាដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។ |
បន្ទាប់មក ទង់ជ័យនៃជំរំដាន់នាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន បំពេញមុខងារជាទ័ពការពារជួរខាងក្រោយជំរំទាំងអស់ ហើយអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ គ្រប់គ្រងលើអង្គភាពទាំងមូល។
នៅក្នុងជំរំរបស់ពួករូបេន តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីពីរ។
នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។
នៅក្នុងជំរំរបស់ពួកយូដា តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីមួយ។