បន្ទាប់មក ទង់ជ័យនៃជំរំរូបេននាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីស៊ើរជាកូនរបស់សេដេអ៊ើរ គ្រប់គ្រងលើអង្គភាពទាំងមូល។
ជនគណនា 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងជំរំរបស់ពួករូបេន តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីពីរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់ មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។ អាល់គីតាប កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញារូបេន សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។ |
បន្ទាប់មក ទង់ជ័យនៃជំរំរូបេននាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីស៊ើរជាកូនរបស់សេដេអ៊ើរ គ្រប់គ្រងលើអង្គភាពទាំងមូល។
នៅក្នុងជំរំរបស់ពួកអេប្រាអិម តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីបី។
នៅក្នុងជំរំរបស់ពួកដាន់ សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំ ចុងក្រោយ តាមអង្គភាពរបស់ខ្លួន»។
នៅក្នុងជំរំរបស់ពួកយូដា តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីមួយ។