ជនគណនា 2:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួករូបេននេះ រួមទាំងអស់ មាន១សែន៥ម៉ឺន១ពាន់៤៥០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរបន្ទាប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 នៅក្នុងជំរំរបស់ពួករូបេន តាមអង្គភាពរបស់គេ សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ អ្នកទាំងនេះត្រូវចេញដំណើរជាកងពលធំទីពីរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។ សូមមើលជំពូកអាល់គីតាប16 កងទ័ពដែលស្ថិតនៅក្រោមទង់សញ្ញារូបេន សរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។ សូមមើលជំពូក |