កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
ជនគណនា 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅខាងត្បូង ជាជំរំរបស់កងពលនៃកុលសម្ព័ន្ធរូបេន តាមអង្គភាពរបស់គេ ហើយមេដឹកនាំលើកូនចៅរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯខាងត្បូង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួករូបេន តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរូបេន គឺអេលីស៊ើរ ជាកូនសេដេអ៊ើរ អាល់គីតាប នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ។ |
កូនរបស់រូបេន ជាកូនច្បងអ៊ីស្រាអែល (រូបេននេះជាកូនច្បងមែន តែដោយព្រោះគាត់ធ្វើបង្អាប់ដល់ដំណេកឪពុក បានជាអំណាចរបស់បងច្បងបានឲ្យទៅកូនយ៉ូសែប ដែលជាកូនអ៊ីស្រាអែលវិញ ហើយពង្សាវតារមិនត្រូវរាប់តាមច្បាប់បងច្បងពិតនោះទេ
ឈ្មោះរបស់អស់អ្នកដែលនឹងជួយការងារអ្នក មានដូចតទៅ៖ អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ ពីកុលសម្ព័ន្ធរូបេន។
បន្ទាប់មក ទង់ជ័យនៃជំរំរូបេននាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន ហើយអេលីស៊ើរជាកូនរបស់សេដេអ៊ើរ គ្រប់គ្រងលើអង្គភាពទាំងមូល។
ហើយពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូង ត្រូវចេញដំណើរ។ ពេលណាមានសំឡេងផ្លុំរន្ថាន់ នោះគេត្រូវចេញដំណើរ។
ហើយគោឈ្មោលពីរ ចៀមឈ្មោលប្រាំ ពពែឈ្មោលប្រាំ និងកូនចៀមឈ្មោលអាយុមួយខួបប្រាំ សម្រាប់ជាតង្វាយមេត្រី។ នេះហើយជាតង្វាយរបស់អេលីស៊ើរ ជាកូនរបស់សេដេអ៊ើរ។